ព្រះត្រៃបិដក ភាគ ០៦

គឺ​ធ្យូង​ ​ឬ​ល័ក្ត​ខ្មៅ​ជាដើម​ ​គួរ​ទទួល​ទឹកជ្រលក់​បាន​ដោយ​ល្អ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ឯ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​ក៏​កើតឡើង​ដល់​សេដ្ឋី​គហបតិ​ ​ក្នុង​ទី​អង្គុយ​នោះ​ថា​ ​ធម្មជាត​ណាមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​តែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​គ្រានោះ​ ​សេដ្ឋី​គហបតិ​បានឃើញ​អរិយសច្ច​ធម៌​ហើយ​ ​បាន​ដល់​អរិយសច្ច​ធម៌​ហើយ​ ​បានដឹង​ច្បាស់​អរិយសច្ច​ធម៌​ហើយ​ ​បាន​ជឿជាក់​នូវ​អរិយសច្ច​ធម៌​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ដល់​នូវ​ភាវៈ​ ​ជា​អ្នកក្លាហាន​ ​មិន​ជឿស្តាប់​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​(​ព្រះពុទ្ធដីកា​ដែល​ព្រះអង្គ​ត្រាស់​ហើយ​នេះ​)​ ​ពីរោះ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​(​ព្រះពុទ្ធដីកា​ដែល​ព្រះអង្គ​ត្រាស់​ហើយ​នេះ​)​ ​ពីរោះ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​ដែល​ផ្ងារ​ឡើង​នូវ​របស់​ដែលគេ​ផ្កាប់​ចុះ​ ​ឬ​បើក​ចេញ​នូវ​របស់​ដែលគេ​បិទបាំង​ទុក​ ​ឬ​ប្រាប់ផ្លូវ​ដល់​បុរស​អ្នក​វង្វេងផ្លូវ​ ​ឬ​ទ្រោល​បំភ្លឺ​នូវ​ប្រទីប​ប្រេង​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ចក្ខុ​ទាំងឡាយ​ ​នឹង​ឃើញ​រូប​បាន​ដោយ​ងាយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រកាស​ហើយដោយ​បរិយាយ​ជាច្រើន​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636793431503647128
ទៅកាន់ទំព័រ៖