ព្រះត្រៃបិដក ភាគ ០៦

ជា​ភិក្ខុ​ចុះ​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​សាសនធម៌​ ​តថាគត​ ​ពោល​ល្អ​ហើយ​ ​អ្នក​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ចុះ​។​ ​ឯ​ព្រះពុទ្ធដីកា​ដែល​ទ្រង់​ត្រាស់​ថា​ ​អ្នក​ចូរ​មក​ជា​ភិក្ខុ​នោះ​ឯង​ ​ជា​ឧបសម្បទា​របស់​យស​កុលបុត្រ​ដ៏​មាន​អាយុ​នោះ​។​ ​ព្រះអរហន្ត​ទាំងឡាយ៧អង្គ​ ​កើតមាន​ក្នុង​លោក​ក្នុង​គ្រានោះ​ឯង​។​

​ចប់​ ​បព្វជ្ជា​របស់​ព្រះ​យស​។​


 [​២៩​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​(​១​)​ ​មាន​ព្រះ​យស​ដ៏​មាន​អាយុ​ ​ជា​បច្ឆាសមណៈ​ ​យាង​ចូល​ទៅកាន់​លំនៅ​របស់​សេដ្ឋី​គហបតិ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែល​សេដ្ឋី​ក្រាល​បម្រុងទុក​ហើយ​។​ ​គ្រានោះ​ ​មាតា​ ​និង​ស្រ្តីជា​បុរាណ​ទុតិយិកា​(​២​)​ ​របស់​ព្រះ​យស​ដ៏​មាន​អាយុ​ ​នាំគ្នា​ដើរចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ដល់​ស្រី​ទាំងនោះ​ ​គឺ​ទ្រង់​ប្រកាស​ទានកថា១​ ​សីលកថា១​
​(​១​)​ ​ក្នុង​ពេលមុន​ថ្ងៃរះ​ ​ពី​ព្រហាម​ ​ឬ​ពីព្រលឹម​។​ ​(​២​)​ ​ប្រពន្ធ​ពីដើម​ ​(​កាល​ព្រះ​យស​នៅជា​គ្រហស្ថ​)​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636793433367266404
ទៅកាន់ទំព័រ៖