ព្រះត្រៃបិដក ភាគ ០៦

​អំពី​ជន​បទ​ផ្សេង​ៗ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នឹង​បំបួស​ ​នឹង​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ទាំងនោះ​ ​(​ចំពោះ​ព្រះអង្គ​)​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ក្តី​ ​បព្វជ្ជា​បេក្ខ​បុគ្គល​ទាំងឡាយ​ក្តី​ ​ឧបសម្បទាបេក្ខ​បុគ្គល​ទាំងឡាយ​ក្តី​ ​ក៏​រមែង​លំបាក​ក្នុង​ដំណើរ​នោះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីស្ងាត់​ ​ទ្រង់​សម្ងំ​នៅក្នុង​កម្មដ្ឋាន​ ​មាន​ព្រះតម្រិះ​ក្នុង​ព្រះហឫទ័យ​កើតឡើង​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​ភិក្ខុ​ទាំងឡាយ​តែង​នាំមក​នូវ​ពួក​បព្វជ្ជា​បេក្ខ​បុគ្គល​ផង​ ​នូវ​ពួក​ឧបសម្បទាបេក្ខ​បុគ្គល​ផង​ ​អំពី​ទិស​ផ្សេង​ៗ​ ​អំពី​ជន​បទ​ផ្សេង​ៗ​ ​(​មកកាន់​សំណាក់​តថាគត​)​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នឹង​បំបួស​ ​នឹង​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ទាំងនោះ​ ​ចំណែក​ភិក្ខុ​ទាំងឡាយ​ក្តី​ ​បព្វជ្ជា​បេក្ខ​បុគ្គល​ទាំងឡាយ​ក្តី​ ​ឧបសម្បទាបេក្ខ​បុគ្គល​ទាំងឡាយ​ក្តី​ ​ក៏​រមែង​លំបាក​ក្នុង​ដំណើរ​នោះ​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​អនុញ្ញាត​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​អ្នក​ទាំងឡាយ​ត្រូវឲ្យ​បព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​ ​(​ដល់​កុលបុត្រ​)​ ​ក្នុង​ទិ​សនោះៗ​ ​ក្នុង​ជន​បទ​នោះ​ៗ​ចុះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​ចាក​ការ​សម្ងំ​នៅក្នុង​កម្មដ្ឋាន​ ​ក្នុង​វេលា​ថ្ងៃរសៀល​ ​ហើយ​ព្រះអង្គ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​រួច​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ចំពោះ​ភិក្ខុ​ទាំងឡាយ​ក្នុង​កាលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​នៅក្នុង​ទីស្ងាត់​ ​សម្ងំ​ក្នុង​កម្មដ្ឋាន​ក្នុង​ទីនេះ​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636793438801167953
ទៅកាន់ទំព័រ៖