ព្រះត្រៃបិដក ភាគ ០៦
ធម៌ទាំងឡាយ ប្រាកដដល់ខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាមញុំាងកិលេសឲ្យក្តៅ អ្នកដុតបង់នូវកិលេសក្នុងកាលណា ខីណាសវព្រាហ្មណ៍នោះ រមែងកំចាត់បង់នូវមារ ព្រមទាំងសេនាមារ ហើយឋិតនៅក្នុងកាលនោះ បីដូចព្រះអាទិត្យរះឡើង ធ្វើអាកាសឲ្យរុងរឿងដោយរស្មីរបស់ខ្លួន កំចាត់បង់នូវងងឹត ឋិតនៅ ដូច្នោះឯង។
ចប់ ពោធិកថា។
[៤] លុះថ្ងៃ៧កន្លងទៅហើយ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកសមាធិនោះ ហើយទ្រង់ចេញពីម្លប់ពោធិព្រឹក្ស យាងចូលទៅកាន់ដើមអជបាលនិគ្រោធ លុះចូលទៅដល់ហើយ ទ្រង់គង់ពែនភ្នែនតែមួយ បង្គុយអស់៧ថ្ងៃ ក្រោមម្លប់អជបាលនិគ្រោធព្រឹក្ស[ដើមជ្រៃដែលជាទីជ្រកអាស្រ័យនៃពួកជនអ្នកឃ្វាលពពែ។] សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។
គ្រានោះ មានព្រាហ្មណ៍ម្នាក់ឈ្មោះហុំហុំកជាតិកៈ (មានជាតិជាអ្នកធ្វើនូវសំឡេងគម្រាបថា ហុំហុំ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយមួយអន្លើដោយព្រះដ៏មានព្រះភាគ លុះធ្វើពាក្យ
ID: 636793413321889163
ទៅកាន់ទំព័រ៖