ព្រះត្រៃបិដក ភាគ ០៦
ប្រទេស។ កាលនោះ ព្រះអង្គទ្រង់យាងចុះចាកផ្លូវ សំដៅទៅកាន់ដងព្រៃមួយ លុះយាងទៅដល់ហើយ ទ្រង់ចូលទៅកាន់ដងព្រៃនោះ ហើយគង់នៅទៀបគល់ឈើមួយ។
សម័យនោះឯង ពួកភទ្ទវគ្គិយកុមារ ប្រមាណ៣០នាក់ ជាសំឡាញ់នឹងគ្នា ព្រមទាំងភរិយា កំពុងឲ្យភរិយាបម្រើ (ដោយកាម) ក្នុងដងព្រៃនោះ។ មានកុមារម្នាក់ឥតភរិយានឹងគេ។ ទើបកុមារទាំងនោះទៅនាំយកស្រីពេស្យា (ស្រីផ្កាមាស) ម្នាក់មក ដើម្បីប្រយោជន៍ដល់កុមារដែលឥតភរិយានោះ។ លំដាប់នោះឯង កាលដែលកុមារទាំងនោះ ប្រហែសធ្វេស កំពុងឲ្យភរិយារបស់ខ្លួនបម្រើ ស្រីពេស្យានោះបានលួចយកភណ្ឌៈ
(១) រត់បាត់ទៅ។ កាលនោះ កុមារជាសំឡាញ់នឹងគ្នាទាំងនោះ ខ្វល់ខ្វាយដល់កុមារជាសំឡាញ់ ជួយស្វែងរកស្រីពេស្យានោះ ក៏បានដើរទៅកាន់ដងព្រៃនោះ បានឃើញព្រះដ៏មានព្រះភាគ គង់នៅទៀបគល់ឈើមួយ លុះឃើញហើយ ទើបនាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគបានឃើញស្រី(ម្នាក់)ដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកុមារទាំងឡាយ ចុះអ្នកត្រូវការអ្វីដោយស្រី(នោះ)។ កុមារទាំងអម្បាលនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន
(១) បង្វេច ឬទ្រព្យ
ID: 636793440787715445
ទៅកាន់ទំព័រ៖