ព្រះត្រៃបិដក ភាគ ០៦
ភទ្ទវគ្គិយកុមារជាសំឡាញ់នឹងគ្នាទាំងនោះ គឺទ្រង់ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងការចេញចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ភទ្ទវគ្គិយកុមារទាំងនោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គ ក៏ទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ចំពោះព្រះអង្គ គឺសំដែងទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលទឹកជ្រលក់បានដោយប្រពៃ មានឧបមាដូចម្តេចមិញ ឯធម្មចក្ខុ គឺសោតាបត្តិមគ្គដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់ភទ្ទវគ្គិយកុមារទាំងនោះ ក្នុងទីអង្គុយនោះឯងថា ធម្មជាតិណាមួយ ដែលមានកិរិយាកើតឡើង ធម្មជាតទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ ភទ្ទវគ្គិយកុមារទាំងនោះបានឃើញអរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនបាច់ជឿស្តាប់ពាក្យបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន
ID: 636793441338874413
ទៅកាន់ទំព័រ៖