ព្រះត្រៃបិដក ភាគ ០៦
ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តម ប្រសើរជាងជដិល៣០០នាក់។ ជដិលឈ្មោះគយាកស្សប ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គលដ៏ឧត្តម ប្រសើរជាងជដិល២០០នាក់។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់អាស្រមរបស់ជដិលឈ្មោះឧរុវេលកស្សប លុះចូលទៅដល់ហើយ ទ្រង់មានព្រះពុទ្ធដីកានឹងជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ យើងសូមនៅក្នុងរោងភ្លើងបានមួយរាត្រី។ ឧរុវេលកស្សបពោលតបថា បពិត្រមហាសមណៈ ខ្ញុំមិនមានសេចក្តីចង្អៀតចង្អល់អ្វីទេ តែថាក្នុងរោងភ្លើងនេះមាននាគរាជមួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យតែនាគរាជនោះវាបៀតបៀនព្រះអង្គ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងជដិលឈ្មោះ ឧរុវេលកស្សបជាគំរប់ពីរដងទៀតថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ យើងសូមនៅក្នុងរោងភ្លើងបានមួយរាត្រី។ ឧរុវេលកស្សបពោលតបថា បពិត្រមហាសមណៈ ខ្ញុំមិនមានសេចក្តីចង្អៀតចង្អល់អ្វីទេ តែក្នុងរោងភ្លើងនេះ មាននាគរាជមួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិសដ៏ពន្លឹក កុំឲ្យតែនាគរាជនោះវាបៀតបៀនព្រះអង្គ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងជដិលឈ្មោះ ឧរុវេលកស្សបជាគំរប់បីដងទៀតថា នែកស្សប បើអ្នកមិនចង្អៀតចង្អល់ទេ យើងសូមនៅក្នុងរោងភ្លើងបានមួយរាត្រី។ ឧរុវេលកស្សបពោលតបថា បពិត្រមហាសមណៈ ខ្ញុំមិនមានសេចក្តីចង្អៀតចង្អល់អ្វីទេ តែក្នុងរោងភ្លើងនេះ មាននាគរាជមួយ ជាសត្វកាច
ID: 636793442404532286
ទៅកាន់ទំព័រ៖