ព្រះត្រៃបិដក ភាគ ០៦

ហើយ​ចូល​មក​គាល់​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះអង្គ​ ​ហើយ​ស្ថិតនៅ​ក្នុង​ទិស​ទាំង៤​ ​មាន​គួរនា​ដូច​គំនរ​ភ្លើង​ដ៏​ធំ​។​ ​ទ្រង់​ត្រាស់​ថា​ ​នែ​កស្សប​ ​ឯ​អ្នក​ទាំងនោះ​ ​គឺ​ស្តេច​ធំ​ទាំង៤​ ​ចូល​មក​គាល់​តថាគត​ដើម្បីនឹង​ស្តាប់ធម៌​។​ ​គ្រានោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ត្រិះរិះ​ដូច្នេះ​ថា​ ​មហា​សមណៈ​ ​(​នេះ​)​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះ​ហេតុ​ថា​ ​អម្បាល​មហារាជ​ទាំង៤​ ​ក៏​គង់​ចូល​មក​គាល់​ដើម្បី​ស្តាប់ធម៌​ដែរ​ ​តែបើ​ទុកជា​យ៉ាងនោះ​ ​ក៏​គង់​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​ភត្តាហារ​របស់​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ស្រេចហើយ​ ​ទ្រង់​ប្រថាប់​នៅក្នុង​ដងព្រៃ​នោះ​ឯង​។​

​ចប់​ ​បាដិហារ្យ​ជា​គំរប់២​។​


 [​៤១​]​ ​គ្រានោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ ​មាន​ពណ៌​ល្អ​ ​បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុង​ដងព្រៃ​ទាំងអស់​ ​ក្នុង​វេលា​កណ្តាល​អធ្រាត្រ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​មាន​គួរនា​ដូច​គំនរ​ភ្លើង​ធំ​ដ៏​រុងរឿង​ ​និង​ឧត្តម​ជាង​រស្មី​នៃ​ពណ៌​ដែល​មាន​ហើយ​ក្នុង​កាល
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636793547235069656
ទៅកាន់ទំព័រ៖