ព្រះត្រៃបិដក ភាគ ០៦
ក្នុងកាលនោះ ទេវតាអាស្រ័យនៅលើដើមថ្ងាន់ ជ្រាបចេតោបរិវិតក្ក របស់តថាគត ដោយចិត្តរបស់គេ ទើបបង្អោនមែកថ្ងាន់ឲ្យទាបចុះមក ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ពាក់ព្យួរ ហើយពូតនឹងមែនថ្ងាន់នេះចុះ ឯដើមថ្ងាន់ក៏ទន់ទោរមកតោងដោយដៃបាន កស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគតគួរត្រដាងហាលសំពត់បង្សុកូលត្រង់កន្លែងណាហ្ន៎ កស្សប លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាបចេតោបរិវិតក្ករបស់តថាគត ដោយចិត្តរបស់គេ ទើបនាំយកផែនថ្ម១ផ្ទាំងធំមកថ្វាយ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ត្រដាងហាលសំពត់បង្សុកូលលើថ្មនេះចុះ ថ្មនេះហើយ ដែលអមនុស្សគេបានដម្កល់ទុក។ គ្រានោះ ជដិលឈ្មោះឧរុវេលកស្សប ត្រិះរិះដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា អម្បាលសក្កទេវរាជ ជាធំជាងទេវតា ក៏គង់មកធ្វើការបម្រើ តែបើទុកជាយ៉ាងនោះ ក៏គង់នៅមិនមែនជាព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយភត្តាហាររបស់ជដិលឈ្មោះឧរុវេលកស្សបហើយ ទ្រង់ប្រថាប់នៅក្នុងដងព្រៃនោះឯង។
[៤៥] កាលបើរាត្រីនោះកន្លងទៅហើយ ទើបជដិលឈ្មោះឧរុវេលកស្សប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ
ID: 636793549976726470
ទៅកាន់ទំព័រ៖