ព្រះត្រៃបិដក ភាគ ៦០

​ដ្បិត​សំឡាញ់​ទាំងឡាយ​នេះ​ ​តែង​លះបង់​ជីវិត​ជួយ​ធ្វើ​ ​(​កិច្ចការ​)​ ​ដល់​សំឡាញ់​ផងគ្នា​ ​នេះ​ជា​ធម៌​របស់​សប្បុរស​ទាំងឡាយ​។​
 [​២៥​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ស្តេច​អក​នេះ​ ​ជា​សត្វស្លាប​កើតអំពី​ស៊ុត​ ​បាន​ធ្វើ​នូវ​អំពើ​ដែលគេ​ធ្វើ​ដោយ​កម្រ​ក្រៃពេក​ ​ដើម្បី​ប្រយោជន៍​ ​(​និង​រក្សា​)​ ​នូវ​កូនខ្លែង​ទាំងឡាយ​ ​ដរាបដល់​ពាក់កណ្តាល​អធ្រាត្រ​។​
 [​២៦​]​ ​(​ខ្លែង​…​)​ ​បុគ្គល​ពួក​ខ្លះ​ ​ឃ្លាតចាក​ ​(​យស​ ​ឬ​ទ្រព្យ​)​ ​ក៏​មាន​ ​ភ្លាំងភ្លាត់​ដោយ​កម្ម​របស់​ខ្លួន​ ​ក៏​មាន​ ​ហើយ​ត្រឡប់​តាំងខ្លួន​បាន​ដោយសារ​សេចក្តី​អនុគ្រោះ​របស់​ពួក​មិត្ត​ ​កូន​ទាំងឡាយ​របស់ខ្ញុំ​ ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ខ្ញុំ​មក​ ​(​យក​អ្នក​)​ ​ជាគ​តិ​ ​(​ទីពឹង​)​ ​បពិត្រ​សត្វ​ត្រាច់​ទៅ​ក្នុងទឹក​ ​ចូរ​អ្នក​ប្រព្រឹត្ត​ប្រយោជន៍​ដល់​ខ្ញុំ​។​
 [​២៧​]​ ​(​អណ្តើក​…​)​ ​បណ្ឌិត​ទាំងឡាយ​ ​តែង​ចងមិត្ត​ ​និង​សំឡាញ់​ដោយ​ទ្រព្យ​ផង​ ​ដោយ​ស្រូវ​ផង​ ​ដោយខ្លួន​ផង​ ​ម្នាល​ខ្លែង​ ​យើង​នឹង​ធ្វើ​ប្រយោជន៍​នេះ​ដល់​អ្នក​បាន​ ​ដ្បិត​អរិយជន​តែង​ធ្វើ​កិច្ច​ដល់​អរិយជន​ដូចគ្នា​។​
 [​២៨​]​ ​(​កូន​អណ្តើក​…​)​ ​បពិត្រ​ឪពុក​ ​អ្នក​ចូរ​ជា​បុគ្គល​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​អង្គុយ​ស្ងៀម​ចុះ​ ​កូន​តែង​ប្រព្រឹត្ត​ប្រយោជន៍​ដល់​ឪពុក​ ​ខ្ញុំ​នឹង​ជួយការ​ពារ​នូវ​កូនខ្លែង​ ​ហើយ​ប្រព្រឹត្ត​នូវ​ប្រយោជន៍​ជំនួស​លោក​។​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636872895498604012
ទៅកាន់ទំព័រ៖