ព្រះត្រៃបិដក ភាគ ៦០

​យើង​សូម​សួរ​នូវ​ពួក​អ្នក​ ​ដែល​មាន​រាងកាយ​ ​និង​សម្បុរ​ដូចជា​មនុស្ស​ ​អ្នក​អាក់អន់​ចិត្ត​ដូចម្តេច​ ​ទើប​សោក​ស្តាយ​ក្នុង​ព្រៃ​នេះ​។​
 [​២៨៥​]​ ​(​កិន្នរី​…​)​ ​ម្នាល​ព្រាន​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ព្រា​ត់​បា្រស់​គ្នា​ ​អស់​មួយ​រាត្រី​ ​រលឹក​គ្នា​ទៅវិញទៅមក​ ​មិន​ដាច់​អាល័យ​ ​ក្តៅក្រហាយ​នឹង​រាត្រី​មួយ​នោះ​ ​ទើប​យំសោក​ ​រាត្រី​នោះ​នឹង​មិន​មាន​ទៀត​។​
 [​២៨៦​]​ ​(​ព្រះរាជា​…​)​ ​អ្នក​ទាំងឡាយ​ក្តៅក្រហាយ​នឹង​រាត្រី​មួយ​ណា​ ​ដូច​បុគ្គល​ក្តៅក្រហាយ​នឹង​ទ្រព្យ​ដែល​បាត់​ ​និង​មាតាបិតា​ ​ដែល​ទៅកាន់បរលោក​ ​យើង​សូម​សួរ​នូវ​ពួក​អ្នក​ដែល​មាន​រាងកាយ​ ​និង​សម្បុរ​ដូច​មនុស្ស​ ​ចំពោះ​រាត្រី​ ​(​នោះ​)​ ​តើ​អ្នក​ទាំងឡាយ​សម្រេច​នូវ​ទីនៅ​ផ្សេងគ្នា​ដូចម្តេច​។​
 [​២៨៧​]​ ​(​កិន្នរី​…​)​ ​អ្នក​ឃើញ​នូវ​ស្ទឹង​ណា​ ​ដែល​មាន​ខ្សែទឹក​ដ៏​រហ័ស​ ​ជា​ស្ទឹង​បិទបាំង​ដោយ​ដើម​ឈើ​ផ្សេង​ៗ​ ​មាន​មាត់ច្រាំង​ដ៏ហើយ​ដោយ​ថ្ម​ ​កិន្នរ​ ​(​ជា​ប្តី​)​ ​ជាទីស្រឡាញ់​របស់ខ្ញុំ​ ​បាន​ហែល​ឆ្លងស្ទឹង​នោះ​ ​ក្នុង​កាល​រដូវភ្លៀង​ ​ដោយ​គិតថា​ ​កិន្នរី​មកតាមក្រោយ​អាត្មាអញ​ដែរ​។​ ​ចំណែកខាង​ខ្ញុំ​ ​កំពុងតែ​បេះ​ផ្កា​ព្រូស​ ​ផ្កា​ទន្លា​ ​ផ្កាម្លិះ​រួត​ ​និង​ផ្កា​យុថ្កា​ ​ដោយ​បំណង​ថា​ ​កិន្នរ​ ​(​ជា​ប្តី​)​ ​ជាទីស្រឡាញ់​របស់​អាត្មាអញ​នឹង​បាន​ប្រដាប់​កម្រងផ្កា​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636873018327189405
ទៅកាន់ទំព័រ៖