ព្រះត្រៃបិដក ភាគ ៦០

​លំដាប់នោះ​ ​ទឹកស្ទឹង​មាន​ខ្សែ​ដ៏​រហ័ស​ ​ហូរ​គួច​យក​ផ្កា​សាលព្រឹក្ស​ ​ផ្កា​ស្រល់​ ​និង​ផ្កា​ក​ណ្ណិ​ការ​ ​(​ដែល​ខ្ញុំ​បេះ​ទុក​ ​ក្នុង​ទី​ទៀប​មាត់ច្រាំង​)​ ​មាន​ទឹក​ដ៏​ពេញដោយ​មួយរំពេច​ ​ទាំង​ស្ទឹង​នោះ​ ​ខ្ញុំ​ក៏​ឆ្លង​បាន​ដោយ​កម្រ​ក្រៃលែង​។​ ​គ្រានោះ​ ​យើង​ទាំងពីរ​នាក់​ក៏​ឈរ​ប្រប​ឆ្នេរ​ស្ទឹង​ម្ខាង​ម្នាក់​ ​មើលឃើញ​គ្នា​ទៅវិញទៅមក​ ​ម្តង​យំ​ ​ម្តង​សើច​ ​រាត្រី​នោះ​ ​របស់​យើង​ក៏​កន្លងទៅ​ដោយ​ក្រ​។​ ​ម្នាល​ព្រាន​ ​កាលបើ​ព្រះអាទិត្យ​រះ​ឡើង​ ​ក្នុង​វេលា​ព្រឹក​ ​យើង​ទាំងពីរ​នាក់​ក៏​ឆ្លងស្ទឹង​ទទេ​ ​(​ស្ទឹង​មិន​មាន​ទឹក​)​ ​ហើយ​ ​ឱបរឹត​គ្នា​ទៅវិញទៅមក​ ​ម្តង​យំ​ ​ម្តង​សើច​។​ ​ម្នាល​ព្រាន​ ​កាលមុន​ ​យើង​បាន​ព្រាត់ប្រាស​គ្នា​អស់​មួយ​រាត្រី​ ​កន្លងមក​ចំនួន​ ​៧០០​ ​ខ្វះ​ ​៣​ ​ឆ្នាំ​ ​(​៦៩៧ឆ្នាំ​)​ ​ម្នាល​ភូមិបាល​ ​ជីវិត​ ​(​របស់​អ្នក​)​ ​នេះ​ ​ត្រឹមតែ​មួយ​រយ​ឆ្នាំ​ ​អ្នកណា​ហ្ន៎​ ​ក្នុង​លោក​នេះ​ ​នៅ​ផ្សេងគ្នា​អំពី​ភរិយា​ជាទី​ត្រេកអរ​បាន​។​
 [​២៨៨​]​ ​(​ព្រះរាជា​…​)​ ​នែ​សំឡាញ់​ ​ចុះ​អាយុ​របស់​អ្នក​ទាំងឡាយ​ ​ចំនួន​ប៉ុន្មាន​ ​បើ​អ្នកដឹង​ ​ចូរ​អ្នក​ប្រាប់​អាយុ​ ​(​ដល់​យើង​)​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636873018734332692
ទៅកាន់ទំព័រ៖