ព្រះត្រៃបិដក ភាគ ៦០
បពិត្រព្រះភូមិបាល អាត្មាភាព ឃើញព្រះអង្គយូរហើយ បពិត្រព្រះសម្មតិទេពព្រះនាមរេណុ អាត្មាភាព មិនមែនជាអ្នកបៀតបៀនទេ ប៉ុន្តែអាត្មាភាព ត្រូវព្រះរាជបុត្ររបស់ព្រះអង្គចូលមកបៀតបៀនហើយ។
[២៩៥] (ព្រះរាជា…) ពួកអ្នកចាំទ្វារ មានព្រះខ័នកាន់ហើយ ពួកពេជ្ឈឃាដចូរមក ចូរទៅខាងក្នុងបុរី ចូរសម្លាប់សោមនស្សកុមារនោះ កាត់ក្បាលដ៏ប្រសើរ នាំមកឲ្យអញ។ ពួករាជទូត ដែលព្រះរាជាទ្រង់បញ្ជូនទៅហើយ បាននិយាយនឹងព្រះរាជកុមារ យ៉ាងនេះថា បពិត្រក្សត្រ ព្រះអង្គទ្រង់ឆ្លងផុតចាកឥស្សរភាពហើយ ព្រះអង្គដល់នូវសេចក្តីស្លាប់ហើយ។ ព្រះរាជបុត្រនោះ ក៏ទ្រង់បរិទេវនាការ ផ្គងក្រពុំម្រាមព្រះហស្តទាំង ១០ ថា បពិត្រព្រះអង្គជាធំជាងជន ចំណែកទូលព្រះបង្គំជាខ្ញុំចង់ឃើញព្រះអង្គ អ្នកទាំងឡាយចូរនាំយើងទាំងរស់ទៅក្រាបបង្គំថ្វាយ (ដល់ព្រះមហាក្សត្រ) ចុះ។
ពួករាជទូតបានស្តាប់វាចារបស់ព្រះរាជបុត្រនោះហើយ ក៏នាំព្រះរាជបុត្រទៅថ្វាយព្រះរាជា ចំណែកខាងព្រះរាជបុត្រ លុះបានឃើញព្រះរាជបិតាហើយ ក៏ក្រាបបង្គំទូលអំពីចម្ងាយថា
ID: 636873019605752535
ទៅកាន់ទំព័រ៖