ព្រះត្រៃបិដក ភាគ ៦០

 ​[​២៩​]​ ​(​អណ្តើក​…​)​ ​ម្នាលកូន​ ​នេះ​ជា​ធម៌​របស់​សប្បុរស​ទាំងឡាយ​ ​កូន​ត្រូវតែ​ប្រព្រឹត្ត​ប្រយោជន៍​ដើម្បី​ឪពុក​ពិតមែនហើយ​ ​តែ​ពួក​អ្នកជនបទ​ ​មិន​គប្បី​បៀតបៀន​នូវ​កូន​របស់​ខ្លែង​ ​ព្រោះ​ឃើញ​នូវ​អញ​ដែល​មាន​កាយ​ធំ​។​
 [​៣០​]​ ​(​ខ្លែង​…​)​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​ដោយ​សេចក្តី​ព្យាយាម​ក្នុង​ពួក​ម្រឹគ​ ​ពួក​សត្វ​ចិញ្ចឹម​ ​និង​ពួក​មនុស្ស​ត្រូវ​ភ័យ​គ្រប​សង្កត់​ហើយ​ ​រមែង​ចូល​ទៅ​ពឹង​បុគ្គល​ដ៏​ប្រសើរ​ ​កូន​ទាំងឡាយ​របស់ខ្ញុំ​ ​មាន​សេចក្តី​ក្តៅក្រហាយ​ ​(​ព្រោះហេតុនោះ​)​ ​ខ្ញុំ​មក​ ​(​យក​ព្រះអង្គ​)​ ​ជាគ​តិ​ ​ព្រះអង្គ​ជា​សេ្តច​របស់​យើង​ ​សូម​ព្រះអង្គ​មេត្តា​ ​(​ស្រោចស្រង់​)​ ​ខ្ញុំ​ ​ឲ្យបាន​សេចក្តី​សុខ​។​
 [​៣១​]​ ​(​សីហៈ​…​)​ ​ម្នាល​ខ្លែង​ឈ្មោល​ ​យើង​នឹង​ធ្វើ​នូវ​ប្រយោជន៍​នុ៎ះ​ដល់​អ្នក​ ​មក​ ​យើង​នឹង​ទៅ​សម្លាប់​ពួក​សត្រូវ​នោះ​របស់​អ្នក​ ​ធម្មតា​អ្ន​ក​បា្រ​ជ្ញ​ ​ជា​អ្នក​អាច​នឹង​សម្លាប់​នូវ​សត្រូវ​បាន​ ​ដឹង​ច្បាស់​ ​(​នូវ​ភ័យ​កើតឡើង​ដល់​មិត្រ​)​ ​មិន​គប្បី​ប្រឹងប្រែង​រក្សា​នូវ​ជន​ដែល​ទុកដូចជា​ខ្លួន​ ​ដូចម្តេច​កើត​។​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636872895795490993
ទៅកាន់ទំព័រ៖