ព្រះត្រៃបិដក ភាគ ៦០

 ​[​២៩៩​]​ ​(​សោមនស្ស​កុមារ​…​)​ ​បរិស័ទ​ ​ព្រមទាំង​អ្នក​និគម​ ​អ្នកជនបទ​ ​ដែល​បាន​មក​ជួបជុំ​ទាំងអស់គ្នា​ ​ចូរ​ស្តាប់​ពាក្យ​របស់ខ្ញុំ​ ​ព្រះរាជា​នេះ​ ​ជា​បុគ្គល​ពាល​ ​ស្តាប់​តែ​ពាក្យ​តាបស​ពាល​ ​ប្រើ​គេ​ឲ្យ​សម្លាប់​ខ្ញុំ​ ​ដោយ​ការ​មិន​សម​ហេតុ​។​
 [​៣០០​]​ ​នាកាល​ឫសគល់​ចំរើន​មាំ​ធំឡើង​ ​ឫស្សី​ដែល​បែកមែក​ហើយ​ ​បុគ្គល​មិន​ងាយ​នឹង​គាស់​ចេញ​ទេ​ ​បពិត្រ​ព្រះ​ជនិន្ទ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះអង្គ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ទូលព្រះបង្គំជាខ្ញុំ​ ​ទូលព្រះបង្គំជាខ្ញុំ​សូម​ចេញ​បួស​។​
 [​៣០១​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​កុមារ​ ​អ្នក​ចូរ​បរិភោគ​នូវ​ភោគៈ​ទាំងឡាយ​ដ៏​ច្រើន​ចុះ​ ​បិតា​នឹង​ប្រគល់​ឥស្សរិយយស​ទាំងអស់​ដល់​អ្នក​ ​អ្នក​ចូរ​សោយរាជ្យ​ ​ជា​សេ្តច​របស់​អ្នក​កុរុ​ ​ក្នុងថ្ងៃនេះ​ឯង​ ​អ្នក​កុំ​បួស​ឡើយ​ ​ដ្បិតថា​ ​បព្វជ្ជា​ជា​កិច្ច​លំបាក​ណាស់​។​
 [​៣០២​]​ ​(​សោមនស្ស​កុមារ​…​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ភោគសម្ប័ទ​របស់​ព្រះអង្គ​ ​រាប់​ថា​មាន​ដូ​ចមេ្ត​ចកើ​ត​ ​ក្នុង​មនុស្សលោក​នេះ​ ​ក្នុង​កាលមុន​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ធ្លាប់​បាន​ត្រេកអរ​ដោយ​រូប​ ​សំឡេង​ ​រស​ ​ក្លិន​ ​ផ្សព្វ​ ​ជាទី​សំ​រើប​ចិត្ត​ ​ក្នុង​ទេវលោក​មក​ហើយ​។​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636873020160104242
ទៅកាន់ទំព័រ៖