ព្រះត្រៃបិដក ភាគ ៦០

​ថ្ងៃនេះ​ទូលព្រះបង្គំជាខ្ញុំ​ ​បាន​រួចចាក​ការ​សម្លាប់​ដោយ​លំបាក​ ​ទូលព្រះបង្គំជាខ្ញុំ​ ​មានចិត្ត​ឱន​ឆ្ពោះទៅ​ក្នុង​បព្វជ្ជា​តែ​ម្យ៉ាង​។​
 ​[​៣០៥​]​ ​(​ព្រះរាជា​…​)​ ​ម្នាល​សុធម្មា​ទេវី​ ​សោមនស្ស​កុមារ​ជា​បុត្រ​របស់​នាង​នេះ​ ​នៅក្មេង​ ​ជា​អ្នក​អនុគ្រោះ​ ​ថ្ងៃនេះ​ខ្ញុំ​អង្វរករ​កុមារ​នោះ​ពុំ​បាន​សោះ​ ​ក្រែងតែ​នាង​ទើប​អង្វរករ​នូវ​កុមារ​នោះ​បាន​។​
 [​៣០៦​]​ ​(​សុធម្មា​ទេវី​…​)​ ​ហៃ​បា​ ​ចូរ​អ្នក​ត្រេកអរ​ក្នុង​ភិក្ខា​ចរិយ​វត្ត​ចុះ​ ​ចូរ​អ្នក​ពិចារណា​ធម៌​ទាំងឡាយ​ហើយ​បួស​ចុះ​ ​អ្នក​ចូរ​ទំលាក់​ចោល​នូវ​អាជ្ញា​ក្នុង​ពួក​សត្វ​ទាំងអស់​ចេញ​ ​មិន​មាន​អ្នកណា​និន្ទា​បាន​ ​ហើយ​ចូរ​ទៅកាន់​ឋានព្រហ្ម​លោក​ចុះ​។​
 (​ព្រះរាជា​…​)​ ​ម្នាលនាង​សុធម្មា​ ​នាង​និយាយ​ពាក្យ​ណា​ ​(​ពាក្យ​នោះ​)​ ​ជា​អស្ចារ្យ​ក្រៃពេក​ ​នាង​ឈ្មោះថា​ញ៉ាំង​ខ្ញុំ​ដែល​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឲ្យ​រឹតតែ​បាន​ទុក្ខ​ឡើង​ ​កាល​ខ្ញុំ​និយាយ​ថា​ ​ចូរ​នាង​អង្វរករ​បុត្រ​ ​នាង​បែរជា​ញ៉ាំង​កុមារ​ឲ្យ​ប្រឹងប្រែង​វិញ​។​
 [​៣០៧​]​ ​(​សុធម្មា​ទេវី​…​)​ ​ព្រះ​អរិយៈ​ទាំងឡាយ​ណា​ ​រួច​ស្រឡះ​ហើយ​ ​(​ចាក​រាគាទិក្កិលេស​)​ ​ជា​អ្នក​បរិភោគ​នូវ​ភោជន​មិន​មានទោស​ ​រំលត់​ហើយ​ ​តែង​ត្រាច់​ទៅកាន់​លោក​នេះ​ ​ខ្ញុំម្ចាស់​មិន​អាច​ហាមឃាត់​ព្រះរាជ​កុមារ​ ​ដែល​កំពុង​ដើរទៅ​កាន់​ផ្លូវ​របស់​ព្រះ​អរិយៈ​នោះ​បានទេ​។​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636873020853193884
ទៅកាន់ទំព័រ៖