ព្រះត្រៃបិដក ភាគ ៦០

 ​[​៣១៦​]​ ​នាងនាគ​ជា​ស្រីស្នំ​របស់​នាគរាជ​ ​ដប់ប្រាំ​មួយ​ពាន់​ ​ពាក់​កុណ្ឌល​ជា​វិការៈ​នៃ​កែវមណី​ ​មានផ្ទះ​ជាទី​ដេក​ក្នុងទឹក​ ​នាងនាគ​ទាំងនោះ​ឯង​ ​ក៏​ដល់​នូវ​នាគរាជ​នោះ​ជាទី​ពឹង​។​ ​សូម​ព្រះអង្គ​លែង​ ​(​នាគរាជ​នោះ​)​ ​ដោយនូវ​គន្លងធម៌​ ​ដោយ​អំពើ​មិន​អាក្រក់​ ​គឺ​ដោយ​ស្រុកសួយ​ ​ដោយ​មាស​ឆ្តោ​រ​ ​ដោយ​គោមួយ​រយ​ ​ចូរ​ឲ្យ​នាគ​មាន​កាយ​រួច​ស្រឡះ​ហើយ​ ​ត្រាច់​ទៅចុះ​ ​(​នាគ​)​ ​អ្នក​ត្រូវការ​ដោយ​បុណ្យ​ ​ចូរ​រួចពី​ចំណង​ចុះ​។​
 [​៣១៧​]​ ​(​ព្រះរាជា​…​)​ ​យើង​ដោះលែង​ ​(​នាគរាជ​)​ ​ដោយនូវ​គន្លងធម៌​ដោយ​អំពើ​មិន​អាក្រក់​ ​គឺ​ដោយ​ស្រុកសួយ​ ​ដោយ​មាស​ឆ្តោ​រ​ ​ដោយ​គោមួយ​រយ​ ​ចូរ​ឲ្យ​នាគ​មាន​កាយ​រួច​ស្រឡះ​ ​ហើយ​ត្រាច់​ទៅចុះ​ ​(​នាគ​)​ ​អ្នក​ត្រូវការ​ដោយ​បុណ្យ​ ​ចូរ​រួចពី​ចំណង​ចុះ​។​ ​ម្នាល​ព្រាន​ ​យើង​ឲ្យ​មាស​ឆ្តោ​រមួយ​រយ​ផង​ ​កុណ្ឌល​ជា​វិការៈ​នៃ​កែវមណី​ដ៏​ច្រើន​ផង​ ​បល្ល័ង្ក​មាន​ជ្រុង​ ​៤​ ​មាន​ពណ៌​ដូច​ផ្កាត្រកៀត​ផង​ ​ភរិយា​ស្មើគ្នា​ ​(​ដោយ​វ័យ​ជាដើម​)​ ​នេះ​ពីរ​នាក់​ផង​ ​គោឧសភ​មួយ​រយ​ផង​ ​នាគ​មាន​កាយ​រួច​ស្រឡះ​ហើយ​ ​ចូរ​ត្រាច់​ទៅចុះ​ ​(​នាគ​)​ ​អ្នក​ត្រូវការ​ដោយ​បុណ្យ​ ​ចូរ​រួចពី​ចំណង​ចុះ​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636873021651919569
ទៅកាន់ទំព័រ៖