ព្រះត្រៃបិដក ភាគ ៦០

 ​[​៣២៥​]​ ​(​ព្រះរាជា​…​)​ ​ពាក្យ​ប្តេជ្ញា​របស់​អ្នក​នុ៎ះ​ ​ជា​ពាក្យ​សត្យ​ ​អ្នក​ចូរ​កុំ​មាន​សេចក្តី​ក្រោធ​ ​អ្នក​ចូរ​កុំ​ចង​សេចក្តី​ក្រោធ​ទុក​ ​ពួក​គ្រុឌ​ក៏​ចូរ​វៀរលែង​ត្រកូល​នាគ​ទាំងអស់​របស់​អ្នក​ ​ដូច​ពួក​មនុស្ស​វៀរចាក​គំនរ​ភ្លើង​ក្នុង​គិម្ហ​សម័យ​ដូច្នោះ​ចុះ​។​
 ​[​៣២៦​]​ ​(​នាគរាជ​…​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ព្រះអង្គ​អនុគ្រោះ​នូវ​ត្រកូល​នាគ​ ​ដូចជា​មាតា​អនុគ្រោះ​កូនប្រុស​តែម្នាក់​ដែល​ជាទីស្រឡាញ់​ស្មោះ​ ​ចំណែកខាង​ទូលព្រះបង្គំជាខ្ញុំ​ ​ព្រមទាំង​ត្រកូល​នាគ​ ​នឹង​ធ្វើ​នូវ​ការ​ខ្វល់ខ្វាយ​បំរើ​ ​ចំពោះ​ព្រះអង្គ​ដ៏​លើសលុប​។​
 [​៣២៧​]​ ​(​ព្រះរាជា​…​)​ ​នែ​វឺយ​ ​ពួក​ភ្នាក់ងារ​គ្រប់​តំណែង​ ​ចូរ​ទឹម​រាជរថ​ដ៏​វិចិត្រ​ដោយ​ប្រពៃ​ ​ចូរ​ទឹម​អស្សតរ​ដែល​កើត​ក្នុង​ដែន​កម្ពុជៈ​ ​ជា​ពាហនៈ​ទូន្មាន​បាន​បទ​ល្អ​ហើយ​ ​ចូរ​រៀប​ដំរី​ ​ប្រដាប់ដោយ​គ្រឿងមាស​ ​យើង​នឹង​ទៅ​មើល​លំនៅ​របស់​នាគ​។​
 [​៣២៨​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​ស្គរធំ​ ​ស្គរ​តូច​ ​ត្រែ​ ​ស័ង្ខ​របស់​ព្រះរាជា​ព្រះនាម​ឧគ្គ​សេន​ ​ក៏​លាន់ឮ​ឡើង​ ​ព្រះរាជា​ទ្រង់ព្រះ​លំអ​ច្រើនប្រការ​ ​ទ្រង់​ស្តេច​យាង​ទៅ​ក្នុង​កណ្តាល​នៃ​ពួក​នារី​ដែល​ចោមរោម​ជុំវិញ​។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636873022594013453
ទៅកាន់ទំព័រ៖