ព្រះត្រៃបិដក ភាគ ៦០

 ​[​៣៣៣​]​ ​(​នាគរាជ​…​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​សេចក្តី​បរិសុទ្ធិ​ក្តី​ ​ការ​សង្រួម​ក្តី​ ​បើ​វៀរចាក​មនុស្សលោក​ចេញ​ហើយ​ ​ឥតមាន​ទេ​ ​បើ​ទូលព្រះបង្គំជាខ្ញុំ​ ​បាន​កំណើត​ជា​មនុស្ស​ហើយ​ ​នឹង​ធ្វើ​នូវ​ទីបំផុត​នៃជា​តិ​ ​និង​មរណៈ​។​
 [​៣៣៤​]​ ​(​ព្រះរាជា​…​)​ ​ពួក​ជន​ដែល​ប្រកបដោយ​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​ជា​អ្នក​គិត​នូវ​ហេតុ​ច្រើនប្រការ​ ​គេ​ត្រូវ​គប់​រក​ដោយពិត​ ​ម្នាល​នាគរាជ​ ​ចំណែកខាង​យើង​ ​បានឃើញ​នូវ​ពួក​នាង​នារី​ផង​ ​នូវ​អ្នកផង​ ​នឹង​ធ្វើបុណ្យ​ទាំងឡាយ​យ៉ាងច្រើន​។​
 [​៣៣៥​]​ ​(​នាគរាជ​…​)​ ​ពួក​ជន​ដែល​ប្រកបដោយ​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​ជា​អ្នក​គិត​នូវ​ហេតុ​ច្រើនប្រការ​ ​គេ​ត្រូវ​គប់​រក​ដោយពិត​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ទត​ឃើញ​នូវ​ពួក​នាង​នារី​ផង​ ​នូវ​ទូលព្រះបង្គំជាខ្ញុំ​ផង​ ​សូម​ព្រះអង្គ​ធ្វើ​នូវ​បុណ្យ​ទាំងឡាយ​យ៉ាងច្រើន​ចុះ​។​
 [​៣៣៦​]​ ​បា្រក់​របស់​ទូលព្រះបង្គំជាខ្ញុំ​នេះ​ច្រើនណាស់​ ​ទាំង​គំនរ​មាស​ ​ក៏​ប្រហែល​កំពស់​ដើមត្នោត​ ​សូម​ព្រះអង្គ​ឲ្យ​រាជបម្រើ​នាំ​អំពី​នាគ​ពិភព​នេះ​ ​ទៅ​កសាង​ព្រះរាជ​ដំណាក់​ ​ជា​វិការៈ​នៃ​មាស​ ​ពួក​ជាង​ចូរ​ធ្វើ​កំពែង​ជា​វិការៈ​នៃ​ប្រាក់​ចុះ​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636873023614701833
ទៅកាន់ទំព័រ៖