ព្រះត្រៃបិដក ភាគ ៦០

 ​[​៣៥​]​បពិត្រ​ខ្លែង​ឈ្មោល​ ​បុគ្គល​សូម្បី​ក្រខ្សត់​ ​ក៏​គួរ​ធ្វើ​នូវ​មិត្ត​ធម៌​ ​អ្នក​ចូរ​មើលចុះ​ ​យើង​ទាំងឡាយ​ ​បាន​ព្រមព្រៀង​គ្នា​ជាមួយនឹង​ញាតិ​ទាំងឡាយ​ ​ដោយ​សេចក្តី​អនុគ្រោះ​របស់​មិត្រ​។​ ​បពិត្រ​ខ្លែង​ឈ្មោល​ ​បក្សី​ណា​ធ្វើ​នូវ​មិត្រ​ជាមួយនឹង​បុគ្គល​ក្លៀវក្លា​ ​ជាមួយនឹង​បុគ្គល​មាន​កំឡាំង​ ​បក្សី​នោះ​ ​រមែង​បាន​សេចក្តី​សុខ​យ៉ាងនេះ​ ​ដូច​ខ្ញុំ​ ​និង​អ្នក​។​

​ចប់​ ​មហា​ឧក្កុ​សជាត​ក​ ​ទី៣​។​


​ឧទ្ទា​លក​ជាតក​ ​ទី៤​


 [​៣៦​]​ ​(​ព្រះរាជា​ទ្រង់​ត្រាស់​ថា​)​ ​ពួក​ជដិល​ណា​ ​ដណ្តប់​ស្បែក​ខ្លាឃ្មុំ​ទាំង​ក្រចក​ ​មាន​ធ្មេញ​ប្រឡាក់​ដោយ​មន្ទិល​ ​មាន​ភ្នែក​មិន​បន្តក់​ ​មាន​រូបអាក្រក់​ ​កំពុង​រាយ​នូវ​មន្ត​ ​ជដិល​ទាំងនោះ​ ​បានដឹង​នូវ​ការប្រព្រឹត្តិ​នូវ​តបៈ​ ​និង​ការ​ស្វាធ្យាយន៍​នូវ​មន្ត​នេះ​ ​ក្នុង​សេចក្តី​ព្យាយាម​ជា​របស់​មនុស្ស​ ​នឹង​បាន​រួចចាក​អបាយ​ដែរ​ឬ​។​
 [​៣៧​]​ ​(​បុរោហិត​ក្រាបទូល​ថា​)​ ​បពិត្រមហារាជ​ ​បើ​បុគ្គល​ជា​ពហុស្សូត​ ​មិន​ប្រព្រឹត្ត​ធម៌​ ​ធ្វើ​តែ​អំពើលាមក​ទាំងឡាយ​ ​បុគ្គល​នោះ​ ​សូម្បី​ចេះ​នូវ​វេទ​មួយ​ពាន់​ ​ហើយ​អាស្រ័យ​នូវ​ភាពជា​ពហុស្សូត​នោះ​ ​តែ​មិនទាន់​បានសម្រេច​នូវ​ចរណៈ​ ​(​សមា​បត្តិ​បាំ្រ​បី​)​ ​ទេ​ ​ក៏​មិន​គប្បី​រួចចាក​ទុក្ខ​ឡើយ​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636872896441267929
ទៅកាន់ទំព័រ៖