ព្រះត្រៃបិដក ភាគ ៦០

 ​លំដាប់នោះ​ ​ព្រះមហាក្សត្រ​នោះ​ ​ទ្រង់​បព្វជ្ជា​ហើយ​ ​ក៏​នឿយណាយ​ចាក​កាមរាគ​ ​លុះ​នឿយណាយ​ចាក​កាមរាគ​ហើយ​ ​បាន​ចូល​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​

​ចប់​ ​មហា​បលោភ​ន​ជាតក​ ​ទី១១​។​


​បញ្ច​បណ្ឌិត​ជាតក​ ​ទី១២​


 [​៣៥៧​]​ ​(​ព្រះបាទ​វិទេហៈ​ត្រាស់​ថា​)​ ​អ្នកប្រាជ្ញ​ទាំង​ ​៥​ ​នាក់​មក​ជួបជុំគ្នា​ហើយ​ ​ប្រស្នា​ភ្លឺច្បាស់​ដល់​យើង​ ​អ្នក​ទាំងឡាយ​ចូរ​ស្តាប់​ប្រស្នា​នោះ​ ​អ្នកផង​គួរ​សំដែង​ ​(​ប្រាប់​)​ ​នូវ​សេចក្តី​ដែល​គួរ​និន្ទា​ ​ឬ​គួរ​សរសើរ​ ​ដែល​ជា​អាថ៌កំបាំង​ដល់​នរណា​។​
 [​៣៥៨​]​ ​(​អាចារ្យ​សេន​កៈ​ទូល​ថា​)​ ​បពិត្រ​ព្រះ​ភូមិបាល​ ​សូម​ព្រះអង្គ​ធ្វើឲ្យ​ជាក់ច្បាស់​ដល់​ទូលព្រះបង្គំជាខ្ញុំ​ទាំងឡាយ​ ​ព្រះអង្គ​ជា​អ្នក​ចិញ្ចឹម​ ​ជា​អ្នក​អត់ធន់​នូវ​រាជកិច្ច​ដ៏​ធ្ងន់​ ​សូម​ព្រះអង្គ​ទ្រង់​ពោល​ប្រស្នា​នុ៎ះ​មុន​ ​បពិត្រ​ព្រះ​ជនិន្ទ​ ​អ្នកប្រាជ្ញ​ទាំង​ ​៥​ ​នាក់​ពិចារណា​នូវ​របស់​ជាទីស្រឡាញ់​ ​និង​ជាទី​គាប់​ព្រះទ័យ​របស់​ព្រះអង្គ​ ​ហើយនឹង​ក្រាបទូល​ក្នុង​កាល​ជា​ខាងក្រោយ​។​
 [​៣៥៩​]​ ​(​ព្រះរាជា​…​)​ ​ភរិយា​ណា​ ​មាន​សីល​ពិត​ ​ដែល​បុរស​ដទៃ​លួច​ ​(​សម្ផស្ស​)​ ​មិនបាន​ ​ជា​ស្រី​ប្រព្រឹត្ត​តាម​អំណាច​នៃ​សេចក្តី​ប្រាថ្នា​របស់​ភស្តា​ ​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​នៃ​ភស្តា​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636873025672589538
ទៅកាន់ទំព័រ៖