ព្រះត្រៃបិដក ភាគ ៦០

 ​[​៣៦៤​]​ ​(​មហោសធបណ្ឌិត​)​ ​សេចក្តី​ពិត​ថា​ ​ការ​លាក់​នូវ​អាថ៌កំបាំង​ ​ជា​ការ​ប្រពៃ​ ​ការ​ប្រាប់​នូវ​អាថ៌កំបាំង​ ​គេ​មិន​សរសើរ​ទេ​ ​អ្នកប្រាជ្ញ​ ​កាលបើ​សេចក្តី​ប្រាថ្នា​មិនទាន់​សម្រេច​នៅឡើយ​ ​ត្រូវ​អត់សង្កត់​ទុក​ ​លុះ​សម្រេចប្រយោជន៍​ហើយ​ ​ទើប​គួរ​និយាយ​តាម​សប្បាយ​ចុះ​។​
 [​៣៦៥​]​ ​(​នាង​ឧទុម្ពរា​ទេវី​…​)​ ​បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ​ ​ព្រះអង្គ​ទ្រង់​មាន​ព្រះទ័យ​ប្រែប្រួល​ឬ​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​មនុស្ស​ ​ខ្ញុំម្ចាស់​ស្តាប់​ព្រះតម្រាស់​របស់​ព្រះអង្គ​នោះ​ហើយ​ ​តើ​ព្រះអង្គ​ទ្រង់ព្រះ​ចិន្តា​ដូចម្តេច​ ​បាន​ជា​ទ្រង់​តូច​ព្រះទ័យ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំម្ចាស់​មិន​មាន​កំហុស​ទេ​ឬ​។​
 [​៣៦៦​]​ ​(​ព្រះរាជា​…​)​ ​មហា​ស​ធ​ ​ត្រូវ​គេ​សម្លាប់​ព្រោះតែ​ប្រស្នា​ ​មហោសធ​ ​ជា​អ្នកមាន​ប្រាជ្ញា​ដូច​ផែនដី​ ​ខ្ញុំ​បង្គាប់​គេ​ឲ្យ​សម្លាប់​ហើយ​ ​ខ្ញុំ​គិត​រឿង​នោះ​ ​បាន​ជា​តូចចិត្ត​ ​ម្នាលនាង​ទេវី​ ​កំហុស​របស់​នាង​មិន​មាន​ទេ​។​
 [​៣៦៧​]​ ​(​ព្រះរាជា​…​)​ ​អ្នកឯង​ ​ទើបតែ​ទៅផ្ទះ​ក្នុង​ពេល​ព្រលប់​សោះ​ ​ឥឡូវនេះ​ ​ស្រាប់តែ​មកវិញ​ភ្លាម​ ​អ្នកឯង​ឮដំណឹង​ដូចម្តេច​ ​ចិត្ត​របស់​អ្នកឯង​រង្កៀស​ដូចម្តេច​ ​ម្នាល​អ្នកមាន​ប្រាជ្ញា​ដូច​ផែនដី​ ​នរណា​បាន​ប្រាប់​ដំណឹង​ដូចម្តេច​ដល់​អ្នក​ ​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636873026255432874
ទៅកាន់ទំព័រ៖