ព្រះត្រៃបិដក ភាគ ៦០
យើងចង់ស្តាប់ពាក្យនោះ អ្នកចូរប្រាប់ពាក្យនោះដល់យើង។
[៣៦៨] (មហោសធ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គស្តេចទៅក្នុងទីស្ងាត់ បានប្រាប់នូវអាថ៌កំបាំង ដែលព្រះអង្គប្រឹក្សាហើយក្នុងពេលព្រលប់ ដល់ព្រះអគ្គមហេសីថា មហោសធត្រូវគេសម្លាប់ ព្រោះតែប្រស្នា ក្នុងកាលណា សេចក្តីកំបាំងឈ្មោះថាព្រះអង្គធ្វើឲ្យប្រាកដហើយ ក្នុងកាលនោះ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៦៩] អាចារ្យសេនកៈបានធ្វើអំពើអាក្រក់ ជាអំពើមានសភាពមិនល្អក្នុងឱទ្យាន ដ៏ដេរដាសដោយដើមសាលព្រឹក្ស បានទៅក្នុងទីស្ងាត់ ហើយប្រាប់ដល់សំឡាញ់ សេចក្តីកំបាំងណាដែលអាចារ្យសេនកៈធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនោះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៧០] បពិត្រព្រះអង្គជាធំជាងជន រោគ (ឃ្លង់) កើតឡើងដល់បុក្កុសបុរស របស់ព្រះអង្គ រោគនោះមិនសមគួរដល់ព្រះរាជាទេ គាត់បានទៅក្នុងទីស្ងាត់ ហើយប្រាប់ដល់បងប្អូនប្រុស សេចក្តីកំបាំងណា ដែលអាចារ្យបុក្កសៈធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៧១] អាចារ្យកាមិន្ទនេះ មានអាពាធដ៏អាក្រក់ គឺត្រូវនរទេវយក្ខចូល
ID: 636873026608253055
ទៅកាន់ទំព័រ៖