ព្រះត្រៃបិដក ភាគ ៦០
សូមលោកដ៏ចំរើន ទទួលនូវអាសនៈ ទឹក និងប្រេងសម្រាប់លាបជើងរបស់យើងខ្ញុំចុះ យើងខ្ញុំសូមសួរនូវរបស់មានតម្លៃ ចំពោះលោកដ៏ចំរើន សូមលោកដ៏ចំរើន ប្រាប់នូវរបស់មានតម្លៃដល់យើងខ្ញុំ។
[៣៧៥] (បុរោហិតជាឥសី…) ហៃបា អ្នកចូររៀននូវវេទទាំងឡាយ ហើយស្វែងរកទ្រព្យ ដំកល់ទុកនូវកូនទាំងឡាយក្នុងផ្ទះ សោយនូវក្លិន និងរសទាំងឡាយផង នូវវត្ថុកាមគ្រប់បែបផង ព្រៃប្រពៃដល់អ្នកបួសឯចាស់ បុគ្គលនោះជាអ្នកប្រាជ្ញដែលព្រះអរិយៈទាំងឡាយសរសើរហើយ។
[៣៧៦] (ហត្ថិបាលកុមារ…) វេទទាំងឡាយជាសភាវៈមិនទៀង ការបាននូវទ្រព្យ ក៏មិនទៀងដែរ ជនទាំងឡាយឃាត់ជរាដោយការបាននូវកូនមិនបានទេ សប្បុរសទាំងឡាយសរសើរនូវការរួចចាកក្លិន និងរស កិរិយាសម្រេចផល រមែងមានតាមកម្មរបស់ខ្លួន។
[៣៧៧] (ព្រះបាទឯសុការីជាឥសី…) ពាក្យរបស់អ្នកនុ៎ះ ជាពាក្យពិត ដ្បិតថា កិរិយាសម្រេចផល រមែងមានតាមកម្មរបស់ខ្លួន ប៉ុន្តែមាតា និងបិតារបស់អ្នកនេះ ចាស់ហើយ លោកតែងចង់ឃើញនូវអ្នក ជាបុគ្គលមិនមានរោគអស់រយនៃឆ្នាំ។
ID: 636873027627571356
ទៅកាន់ទំព័រ៖