ព្រះត្រៃបិដក ភាគ ៦០
ទូលព្រះបង្គំ នឹងបិទរក្សានូវអត្តភាពនោះ កុំឲ្យអត្តភាពនេះធ្វើអំពើអាក្រក់ទៀតឡើយ។
[៣៨០] (គោបាលកុមារ…) បពិត្រព្រះរាជា ដូចបុរសកាលមិនឃើញគោ ស្វែងរកគោដែលបាត់ក្នុងព្រៃ យ៉ាងណា បពិត្រព្រះរាជាទ្រង់ព្រះនាមឯសុការី ប្រយោជន៍ (បព្វជ្ជា) របស់ទូលព្រះបង្គំជាខ្ញុំវិនាសបាត់ទៅ ក៏យ៉ាងនោះដែរ បពិត្រព្រះរាជា ទូលព្រះបង្គំជាខ្ញុំ មិនគប្បីស្វែងរកដូចម្តេចបាន។
[៣៨១] បុរសបង្អង់ (នូវការងារដែលត្រូវធ្វើ) ថា ចាំថ្ងៃស្អែកៗ ដូច្នេះ រមែងសាបសូន្យ អ្នកប្រាជ្ញដឹងថា អនាគតនេះមិនមានដូច្នេះហើយ អ្នកប្រាជ្ញណា នឹងបន្ទោបង់នូវសេចក្តីប៉ុនប៉ងដែលកើតឡើងហើយបាន។
[៣៨២] (អជបាលកុមារ…) ទូលព្រះបង្គំជាខ្ញុំ បានឃើញកុមារីនៅក្មេង (ឡេះឡោះ) ដូចជាមនុស្សឆ្កួត មានភ្នែកដូចត្របកនៃផ្កាកាកែស ឋិតនៅក្នុងបឋមវ័យ មិនទាន់បរិភោគនូវភោគៈទាំងឡាយ ស្រាប់តែមច្ចុនាំយកកុមារី (នោះទៅ)។ ប្រុសកម្លោះមានកំណើតល្អ មានមុខស្រស់បស់ គួរជាទីរមិលមើល មានសម្បុរលឿងដូចមាស មានពុកមាត់ដេរដាសដូចកេសរនៃផ្កាដកគាំ (មច្ចុបាននាំយកនូវប្រុសកម្លោះនោះទៅ) ខ្ញុំព្រះអង្គនឹងលះបង់នូវកាមទាំងឡាយ ហើយគេចចេញចាកផ្ទះ (ទៅបួស)
ID: 636873028202104218
ទៅកាន់ទំព័រ៖