ព្រះត្រៃបិដក ភាគ ៦០

​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​អនុញ្ញាត​ទូលព្រះបង្គំជាខ្ញុំ​ ​ទូលព្រះបង្គំជាខ្ញុំ​នឹង​បួស​។​
 [​៣៨៣​]​ ​(​បុរោហិត​…​)​ ​អនុបាទិន្នក​សង្ខារ​ ​បាន​ឈ្មោះថា​ ​ដើមឈើ​ ​ព្រោះតែ​មែក​ទាំងឡាយ​ ​មួយទៀត​ ​ជន​ទាំងឡាយ​ហៅ​នូវ​ដើមឈើ​ដែល​មាន​មែក​លះបង់​អស់ហើយ​ថា​ ​ដង្គត់​ ​ម្នាលនាង​វា​សេដ្ឋី​ដ៏​ចំរើន​ ​ថ្ងៃនេះ​ជា​កាលគួរ​ ​ដើម្បី​ត្រាច់​ទៅ​ស្វែងរក​ភិក្ខា​របស់ខ្ញុំ​ ​ដែល​មានកូន​លះបង់​ហើយ​។​
 [​៣៨៤​]​ ​(​ព្រាហ្មណី​បន្លឺ​ឧទាន​ថា​)​ ​ពួក​ក្រៀល​ ​ហើរ​ទៅ​ឰដ៏​អាកាស​ ​ក្នុង​រដូវ​អស់​ទឹកភ្លៀង​ ​ហង្ស​ទាំងឡាយ​ ​ទំ​លាយ​នូវ​មង​ដែល​ពីងពាង​ធ្វើ​ហើយ​ ​យ៉ាងណា​ ​កូន​ទាំងឡាយ​ផង​ ​ប្តី​ផង​របស់​អញ​ ​(​ទំ​លាយ​មង​ ​គឺ​កាម​ហើយ​)​ ​ក៏​ទៅ​ ​យ៉ាងនោះ​ដែរ​ ​អញ​នោះ​ ​កាលបើ​ដឹង​ច្បាស់​ហើយ​ ​មិនទៅ​តាម​ដូចម្តេច​កើត​។​
 [​៣៨៥​]​ ​(​ព្រះរាជ​ទេពី​…​)​ ​បក្សី​ ​(​ត្មាត​)​ ​ទាំងឡាយ​នេះ​ ​បរិភោគ​ ​(​នូវ​សាច់​)​ ​ហើយ​ក្អែ​ចេញ​ ​ទើប​ហើរ​ចៀសចេញ​ទៅរួច​ ​ចំណែកខាង​ត្មាត​ទាំងឡាយ​ណា​ ​បរិភោគ​ហើយ​មិន​ក្អែ​ចេញ​ទេ​ ​ត្មាត​ទាំងនោះ​ ​មក​លុះ​ក្នុង​កណ្តាប់​ដៃ​របស់ខ្ញុំ​ម្ចាស់​ហើយ​។​ ​ព្រាហ្មណ៍​បាន​ខ្ជាក់​ចោល​នូវ​កាម​ទាំងឡាយ​ចេញ​ហើយ​ ​ព្រះអង្គ​នោះ​ត្រឡប់ជា​លេប​វិញ​ ​បពិត្រ​ព្រះរាជា​ ​បុរស​ណា​ ​ស៊ី​នូវ​កញ្ជាក់​ ​បុរស​នោះ​មិន​គួរ​គេ​សរសើរ​ទេ​។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636873028564914969
ទៅកាន់ទំព័រ៖