ព្រះត្រៃបិដក ភាគ ៦០

 ​[​៣៨​]​ ​(​ឧទ្ទា​លក​តាបស​ពោល​ថា​)​ ​បុគ្គល​សូម្បី​ចេះ​នូវ​វេទ​មួយ​ពាន់​ហើយ​ ​អាស្រ័យ​នូវ​ភាពជា​ពហុស្សូត​នោះ​ ​តែ​មិនទាន់​បានសម្រេច​នូវ​ចរណៈ​ ​(​សមា​បត្តិ​បាំ្រ​បី​)​ ​ទេ​ ​ក៏​មិន​គប្បី​រួចចាក​ទុក្ខ​ឡើយ​ ​ខ្ញុំ​សំគាល់​ថា​វេទ​ទាំងឡាយ​ ​ជាស​ភាព​ឥត​ផល​ ​មានតែ​ចរណៈ​ដែល​ប្រកបដោយ​ការ​សង្រួម​ ​ទើប​ជា​ការ​ពិ​ត​បា្រ​កដ​។​
 [​៣៩​]​ ​(​បុរោហិត​…​)​ ​ខ្ញុំ​មិនមែន​ពោល​ថា​ ​វេទ​ទាំងឡាយ​ ​ជាស​ភាព​ឥត​ផល​ទេ​ ​តែ​ចរណៈ​ដែល​ប្រកបដោយ​ការ​សង្រួម​ ​ជា​របស់​ពិតមែន​ ​ឯ​បុគ្គល​រៀន​នូវ​វេទ​ទាំងឡាយ​ ​គ្រាន់តែ​បាន​នូវ​កិត្តិសព្ទ​ ​បុគ្គល​អ្នក​ទូន្មាន​ដោយ​ចរណៈ​ហើយ​ ​ទើបបាន​ដល់​នូវ​ការ​ស្ងប់​រមា្ងប់​ ​(​និព្វាន​)​។​
 [​៤០​]​ ​(​ឧទ្ទា​លក​…​)​ ​មាតាបិតា​ ​និង​ផៅពង្ស​ ​ត្រូវតែ​កូនចិញ្ចឹម​ ​អាត្មា​កើតអំពី​បុគ្គល​ណា​ ​បុគ្គល​នោះ​ឯង​ ​នៅជា​បុគ្គល​នោះ​ដដែល​ ​អាត្មា​ឈ្មោះ​ឧទ្ទា​លកៈ​ ​ជា​អ្នក​ត​វង្សត្រកូល​នៃ​សោត្ថិយ​គោត្រ​ដ៏​ចំរើន​។​
 [​៤១​]​ ​(​បុរោហិត​…​)​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បុគ្គល​ឈ្មោះថា​ព្រាហ្មណ៍​ ​តើ​ដោយ​ប្រការ​ដូចម្តេច​ ​បុគ្គល​មានគុណ​ធម៌​បរិបូណ៌​ ​តើ​ដោយ​ប្រការ​ដូចម្តេច​ ​មួយទៀត​ ​ការ​រលត់កិលេស​ ​តើ​ដោយ​ប្រការ​ដូចម្តេច​ ​បុគ្គល​ដែលគេ​ហៅថា​ ​អ្នក​តាំងនៅ​ក្នុង​ធម៌​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636872896781607395
ទៅកាន់ទំព័រ៖