ព្រះត្រៃបិដក ភាគ ៦០
[៣៩៤] ព្រះរាជាទាំងឡាយក្លៀវក្លា រមែង (ញ៉ាំងនគរទាំងឡាយរបស់ពួកសេ្តចជាបច្ចាមិត្ត) ឲ្យខ្ទេចខ្ទី ឲ្យខ្ចាត់ខ្ចាយ ដោយពលដំរី ពលសេះ ពលរថ ពលថ្មើរជើងបាន ប៉ុន្តែមិនអាចកំទេចនូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៥] ដំរីទាំងឡាយ ចុះប្រេង មានប្រេងធ្លាយហូរហៀរ តែងញ៉ាំញីនូវនគរទាំងឡាយ សម្លាប់នូវជនបាន ប៉ុន្តែមិនអាចញ៉ាំញីនូវសេចក្តីស្លាប់បានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៦] ខ្មាន់ធ្នូទាំងឡាយ ទុកជាមានដៃហាត់ហើយ ជាអ្នកក្លៀវក្លា អាចញ៉ាំងព្រួញឲ្យធ្លាក់ក្នុងទីឆ្ងាយបាន បាញ់មិនខុស ក៏មិនអាចបាញ់នូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៧] ទឹកស្រះទាំងឡាយ រមែងអស់ទៅ ផែនដី ព្រមទាំងភ្នំ និងដងព្រៃ រមែងអស់ទៅ វត្ថុដែលប្រព្រឹត្តទៅក្នុងអំណាចនៃសង្ខារទាំងអស់នោះ ក៏រមែងអស់ទៅ ក្នុងចន្លោះនៃកាលដ៏វែង
ID: 636873029816156536
ទៅកាន់ទំព័រ៖