ព្រះត្រៃបិដក ភាគ ៦០

ដ្បិតថា​ ​វត្ថុ​ទាំងអស់​នោះ​ ​គប្បី​បាក់បែក​ក្នុង​កំណត់កាល​ជាទី​វិនាស​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៣៩៨​]​ ​ជីវិត​របស់​នារី​ ​និង​នរៈ​ក្នុង​លោក​នេះ​ទាំងអស់​ ​តែង​ប្រែប្រួល​ដូច​ជា​សម្ព​ត់​របស់​អ្នកលេង​(​១​)​ ​ដូច​ឈើ​ដុះ​ក្បែរ​ច្រាំង​ ​យ៉ាងនោះ​ដែរ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៣៩៩​]​ ​ផ្លែឈើ​ទាំងឡាយ​ ​(​រមែង​ជ្រុះ​ចុះ​)​ ​យ៉ាងណា​ ​មាណព​ទាំងឡាយ​ ​ទាំង​ក្មេង​ ​ទាំង​ចាស់​ ​ទាំងស្រី​ ​ទាំងប្រុស​ ​ទាំង​មជ្ឈិម​បុរស​ ​(​បណ្ឌក​ ​និង​ឧភតោព្យញ្ជនក​)​ ​រមែង​មាន​សរីរៈ​បែកធ្លាយ​ជ្រុះ​ចុះ​ ​(​យ៉ាងនោះ​)​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៤០០​]​ ​វ័យ​នេះ​ ​មិន​ដូច​ស្តេច​ផ្កាយ​ ​(​ព្រះចន្ទ្រ​)​ ​ទេ​ ​វ័យ​ណា​កន្លងទៅ​ហើយ​ ​ឥឡូវនេះ​ ​វ័យ​នោះ​ ​ទៀងតែ​ទៅ​មែនពិត​ ​បុគ្គល​ចាស់​ឥតមាន​តម្រេក​ ​(​ក្នុង​កាមគុណ​(​២​)​)​ ​សុខ​នឹង​ ​(​មាន​)​ ​មក​ពីណា​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
​(​១​)​ ​អ្នកលេង​សុរា​ ​ឃើញ​សុរា​ហើយ​ ​អាចយ​ក​សម្ព​ត់​ទៅ​ដូរ​ផឹក​។​ ​(​២​)​ ​ប្រព្រឹត្ត​មេថុន​មិនកើត​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636873030324085588
ទៅកាន់ទំព័រ៖