ព្រះត្រៃបិដក ភាគ ៦០

 ​[​៤០១​]​ ​ពួក​យក្ខ​ ​បិសាច​ ​ឬ​ប្រេត​ទាំងនោះ​ខឹង​ហើយ​ ​រមែង​ផ្លុំ​សម្លាប់​នូវ​ពួក​មនុស្ស​ ​ប៉ុន្តែ​មិន​អាច​ផ្លុំ​សម្លាប់​នូវ​មច្ចុ​បានទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 ​[​៤០២​]​ ​មនុស្ស​ទាំងឡាយ​ ​រមែង​ធ្វើ​នូវ​ការ​អង្វរករ​ចំពោះ​ពួក​យក្ខ​ ​ពួក​បិសាច​ ​ឬ​ពួក​ប្រេត​ ​ដែល​ខឹង​ហើយ​នោះ​បាន​ ​ប៉ុន្តែ​មិន​អាច​អង្វរករ​មច្ចុ​បានទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៤០៣​]​ ​ព្រះរាជា​ទាំងឡាយ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ទោស​ ​ហើយ​ដាក់​អាជ្ញា​ចំពោះ​ពួក​ជន​អ្នកមាន​កំហុស​ ​អ្នក​ប្រទូស្ត​ ​និង​អ្នកបៀតបៀន​បាន​ ​ប៉ុន្តែ​មិន​អាច​ដាក់​អាជ្ញា​ ​ដល់​មច្ចុ​បានទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 ​[​៤០៤​]​ ​ពួក​ជន​អ្នកមាន​កំហុស​ ​អ្នក​ប្រទូស្ត​ ​អ្នកបៀតបៀន​ ​តែង​អង្វរករ​ព្រះរាជា​ទាំងឡាយ​នោះ​បាន​ ​ប៉ុន្តែ​ ​ធ្វើ​នូវ​កិរិយា​អង្វរករ​មច្ចុ​ពុំ​បានទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636873030689786505
ទៅកាន់ទំព័រ៖