ព្រះត្រៃបិដក ភាគ ៦០

 ​[​៤០៥​]​ ​មិនថា​ក្សត្រ​ ​មិនថា​ព្រាហ្មណ៍​ ​មិនថា​អ្នក​ស្តុកស្តម្ភ​ ​អ្នកមាន​កំឡាំង​ ​អ្នកមាន​តេជះ​ទេ​ ​សេចក្តី​យល់មុខ​របស់​មច្ចុរាជ​ ​មិន​មាន​ឡើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៤០៦​]​ ​ខ្លាធំ​ ​ទាំង​ខ្លាដំបង​ ​តែង​គំរាម​នូវ​ជន​ដែល​កំពុង​ញាប់ញ័រ​ ​ហើយ​ទំពាស៊ី​បាន​ ​ប៉ុន្តែ​មិន​អាច​ទំពាស៊ី​នូវ​មច្ចុ​បានទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៤០៧​]​ ​ពួក​ជន​អ្នកធ្វើ​មាយា​ ​(​អ្នកលេង​កល​)​ ​កាល​ធ្វើ​ ​(​នូវ​មាយា​)​ ​ក្នុង​ទី​ពាក់កណ្តាល​រង្គ​ ​រមែង​ធ្វើ​នូវ​ភ្នែក​ទាំងឡាយ​របស់​ជន​ ​ឲ្យ​ភាន់ច្រឡំ​បាន​ដោយពិត​ ​ប៉ុន្តែ​មិន​អាច​ញ៉ាំង​មច្ចុ​ឲ្យ​ភាន់ច្រឡំ​បាន​ឡើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។​
 [​៤០៨​]​ ​សត្វ​អាសីពិស​ទាំងឡាយ​ ​មាន​តេជះ​ដ៏​ក្លាខ្លាំង​ ​ខឹង​ហើយ​ ​រមែង​ចឹក​សម្លាប់​នូវ​មនុស្ស​ទាំងឡាយ​នោះ​ក៏បាន​ ​ប៉ុន្តែ​មិន​អាច​ចឹក​នូវ​មច្ចុ​បានទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គំនិត​របស់​ទូលព្រះបង្គំជាខ្ញុំ​ ​កើតឡើង​ថា​ ​អញ​នឹង​ប្រព្រឹត្ត​ធម៌​។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636873031045236836
ទៅកាន់ទំព័រ៖