ព្រះត្រៃបិដក ភាគ ៦០

​ជ្រោះ​ភ្នំ​ដ៏​ច្រើន​ ​កុះករ​ដោយ​ឈើ​ផ្សេង​ៗ​ ​រមែង​មាន​ក្នុង​ទី​ចំពោះមុខ​ខ្ញុំ​ ​រមែង​ហូរ​ទៅ​ ​ក្នុង​រដូវភ្លៀង​។​ ​ម្យ៉ាងទៀត​ ​ស្ទឹង​ដ៏​ច្រើន​ ​មាន​ទឹកហូរ​ចេញ​អំពី​ព្រៃ​ ​ទ្រទ្រង់នូវ​គំនរ​ទឹក​ដ៏​ខៀវ​ ​ស្ទឹង​ដ៏​ច្រើន​ ​មាន​រូបភាព​ដូចជា​នាគ​ ​រមែង​ញ៉ាំង​ខ្ញុំ​ឲ្យ​ពេញដោយ​ទឹក​។​ ​ដើម​ស្វាយ​ ​ដើម​ព្រីង​ ​ដើម​ខ្នុរសម្ល​ ​ដើ​មក្ទុម្ព​ ​ដើមត្នោត​ ​និង​ដើម​ល្វា​ ​ជលជាត​ទាំងឡាយ​ដ៏​ច្រើន​ ​រមែង​ចូល​ទៅកាន់​ស្ទឹង​ទាំង​នោះ​រឿយ​ៗ​។​ ​ផ្លែឈើ​ណាមួយ​ ​នៅ​ក្បែរ​មាត់ច្រាំង​ទាំងពីរ​ ​រមែង​ជ្រុះ​ទៅ​ក្នុងទឹក​ ​ផ្លែឈើ​នោះ​ ​រសាត់​ទៅតាម​អំណាច​នៃ​ខ្សែទឹក​ដោយ​ឥត​សង្ស័យ​។​ ​បពិត្រ​លោក​ជា​អ្នកប្រាជ្ញ​ ​មាន​ប្រាជ្ញា​ច្រើន​ ​លោក​ជ្រាប​ហេតុ​នុ៎ះហើយ​ ​សូម​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ​ ​បពិត្រ​ព្រះ​ជនាធិបតី​ ​សូម​លោក​កុំ​ពេញចិត្ត​ឡើយ​ ​ចូរ​បដិសេធ​នូវ​ការ​ជាប់​ចំពាក់​ដោយ​តណ្ហា​។​ ​បពិត្រ​ព្រះ​រាជិសី​អ្នក​ញ៉ាំង​ដែន​ឲ្យ​ចំរើន​ ​លោក​កំពុង​ចំរើន​ ​(​ដោយ​សាច់​ ​និង​ឈាម​)​ ​ប្រាថ្នា​សេចក្តី​ស្លាប់​ ​ដោយហេតុ​ណា​ ​ខ្ញុំ​ពុំ​សំគាល់​នូវ​លោក​ថា​ ​ជា​អ្នក​ចំរើន​ដោយ​ប្រាជ្ញា​ដោយហេតុ​នោះ​ទេ​។​ ​បិតា​ទាំងឡាយ​ ​(​ព្រហ្ម​)​ ​និង​គន្ធព្វ​ ​ព្រមទាំង​ទេវតា​ ​រមែង​ដឹង​នូវ​ភាព​នៃ​បុគ្គល​នោះ​ថា​ ​ជា​អ្នក​លុះ​ក្នុង​អំណាច​នៃ​តណ្ហា​ ​ម្យ៉ាងទៀត​ ​ឥសី​ទាំងឡាយ​ណា​ក្នុង​លោក​ ​ជា​អ្នកមាន​ចិត្ត​សង្រួម​ហើយ​ ​មានត​បៈ​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636873032617736777
ទៅកាន់ទំព័រ៖