ព្រះត្រៃបិដក ភាគ ៦០
ឥសីទាំងឡាយនោះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រើ (ឥសីទាំងនោះ ក៏ដឹងការនោះតៗ គ្នាទៀត)។
[៤១៧] (តាបស…) បើ (នរជនណា) មិនគិតសម្លាប់បុគ្គលនោះទេ បាបក៏មិនចំរើនដល់នរជននោះ ដែលដឹងច្បាស់នូវធម៌ទាំងពួងរបស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយ និងច្យុតិនៃជីវិតផង ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហើយ ប្រយោជន៍នៃសត្វលោក នាងដឹងច្បាស់ហើយយ៉ាងនេះ នាងឈ្មោះថាស្វែងរកនូវបាបកម្ម (ចំពោះខ្លួន) ព្រោះប្រទេចពាក្យមិនប្រសើរ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បើយើងនឹងស្លាប់លើត្រើយរបស់នាង កាលបើយើងស្លាប់ហើយ ដំណិះដំនៀលនឹងបានមកនាងឯង ឥតសង្ស័យឡើយ។ ម្នាលនាងមានអវយវៈត្រង់កណ្តាលដ៏ល្អ ព្រោះហេតុនោះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបើយើងស្លាប់ហើយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រោយឡើយ។
[៤១៨] (ទេវតា…) ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហើយ ធម្មតា ស្តេចនេះមិនងាយអត់ទ្រាំបានទេ ណ្ហើយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនោះផង ដល់លោកម្ចាស់
ID: 636873032863570838
ទៅកាន់ទំព័រ៖