ព្រះត្រៃបិដក ភាគ ៦០

​បុគ្គល​មិនជា​ធំ​ក្នុងចិត្ត​ ​តែង​ដើរ​ចប្រប់​ ​ដូច​គោ​ស៊ី​នូវ​បាយ​ ​សុរា​ ​ជា​អ្នក​មិន​មាន​ទីពឹង​ ​តែង​ចូល​ទៅ​ច្រៀង​ ​ឬ​រាំ​ ​ព្រោះ​ផឹក​នូវ​សុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​នូវ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​បុគ្គល​អាក្រាត​ ​ដូចជា​ពួក​អចេលកៈ​ ​ដើរទៅ​កាន់​ចន្លោះ​ថ្នល់​ ​ក្នុង​ស្រុក​ ​មានចិត្ត​វង្វេង​ ​ដេក​ហួស​វេលា​ ​ព្រោះ​ផឹក​នូវ​សុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​នូវ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​បុគ្គល​ក្រោក​ឡើង​ទេ្រ​ត​ទ្រោត​ ​ញ័រ​ក្បាល​ ​ញ័រ​ដើមដៃ​ ​បុគ្គល​នោះ​ ​រាំ​ដូចជា​រូបយន្ត​ដែល​ធ្វើ​ដោយ​ឈើ​ ​ព្រោះ​ផឹក​នូវ​សុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​ជន​ទាំងឡាយ​ ​ត្រូវ​ភ្លើង​ឆេះ​ ​រមែង​ដេក​នៅ​ ​ឬ​ត្រូវ​ពួក​ចចក​ខាំ​ស៊ី​ ​បាន​ដល់​នូវ​ទោស​ត្រូវ​គេ​ចង​ ​គេ​សម្លាប់​ ​ទាំង​សាបសូន្យ​នូវ​ភោគៈ​ ​ព្រោះតែ​ផឹក​នូវ​សុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​នូវ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​បុគ្គល​និយាយ​នូវ​ពាក្យ​ ​ដែលគេ​មិន​គួរ​និយាយ​ ​អង្គុយ​ក្នុង​ទីប្រជុំ​ ​របូត​សំពត់​ស្លៀក​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636873033959873543
ទៅកាន់ទំព័រ៖