ព្រះត្រៃបិដក ភាគ ៦០

​ប្រឡាក់ប្រឡូស​ ​ដេក​ជ្រមុជ​ក្នុង​កំ​អួត​ ​ដល់​នូវ​សេចក្តី​វិនាស​ព្រោះ​ផឹកសុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​បុគ្គល​លើក​កំពស់​ ​មាន​ភ្នែក​ក្រហម​ ​សំគាល់​ថា​ ​ផែនដី​ទាំងមូល​សុទ្ធតែ​ជា​របស់​អញ​ ​សូម្បី​ស្តេច​ជាធំ​លើ​ផែនដី​ ​មាន​សមុទ្រ​ទាំង​ ​៤​ ​ជាទីបំផុត​ ​ក៏​មិន​ស្មើនឹង​អញ​ដែរ​ ​ព្រោះ​ផឹក​នូវ​សុរា​ណា​ ​សូម​ព្រះអង្គ​ទិញ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​សុរា​ណា​ ​ដែល​នាំឲ្យកើត​មានះ​ ​និង​ការ​មើលងាយ​ ​នាំឲ្យ​ឈ្លោះប្រកែក​ ​នាំឲ្យ​ញុះញង់​ ​នាំឲ្យមាន​ពណ៌​សម្បុរ​អាក្រក់​ ​នាំឲ្យ​អាក្រាត​សំពត់​ ​ឲ្យ​រត់​ផ្តេសផ្តាស​ ​ជាគ​តិ​ ​ជា​លំនៅ​របស់​ពួក​អ្នកលេង​ជាន់​ចាស់​ ​សូម​ព្រះអង្គ​ទិញ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​ត្រកូល​ទាំងឡាយ​ស្តុកស្តម្ភ​ ​សាយភាយ​ ​(​ដោយ​សំពត់​ ​និង​ទ្រព្យសម្បត្តិ​)​ ​មានទ្រព្យ​ច្រើន​ពាន់​ ​ត្រូវ​សុរា​នេះ​ ​ធ្វើ​កេរ្តិ៍​មត៌ក​ ​ឲ្យ​ដាច់​សូន្យ​ក្នុង​លោក​ ​សូម​ព្រះអង្គ​ទិញ​ក្អម​នេះ​ ​ដ៏​ពេញដោយ​សុរា​នោះ​ចុះ​។​ ​ជន​ទាំងឡាយ​ ​ញ៉ាំ​ទ្រព្យសម្បត្តិ​ ​ប្រាក់​មាស​ ​ស្រែចម្ការ​ ​និង​គោក្របី​ ​ឲ្យ​វិនាស​អស់​ ​ព្រោះតែ​សុរា​ណា​ ​(​ម្យ៉ាងទៀត​ ​សុរា​ណា​)​ ​ផ្តាច់​បង់​នូវ​ត្រកូល​អ្នកមាន​ទ្រព្យ​ទាំងឡាយ
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636873034138323750
ទៅកាន់ទំព័រ៖