ព្រះត្រៃបិដក ភាគ ៦០

បពិត្រ​ព្រះ​ជនិន្ទ​ ​សូម​ព្រះអង្គ​ត្រេកអរ​ក្នុង​ធម៌​យ៉ាងនេះ​ ​អ្នកផង​មិន​តិះដៀល​ទេ​ ​ទៅ​កើត​ក្នុង​ឋានសួគ៌​ចុះ​។​

​ចប់​ ​កុម្ភ​ជាតក​ ​ទី២​។​


​ជយ​ទ្ទិ​សជាត​ក​ ​ទី៣​


 [​៤២៥​]​ ​(​មនុស្ស​យក្ស​(​១​)​ ​ពោល​ថា​)​ ​យូរណាស់​ហើយ​ ​អាហារ​ដ៏​ច្រើន​ទើប​កើតឡើង​ដល់​យើង​ក្នុង​ពេលបាយ​ ​ក្នុង​ថ្ងៃទី​ ​៧​ ​នា​ថ្ងៃនេះ​ ​អ្នក​ទើបនឹង​មក​ពីណា​ ​មួយទៀត​ ​អ្នកជា​អ្វី​ ​អ្នក​ចូរ​ប្រាប់​រឿង​នោះ​ ​(​ដល់​យើង​)​ ​អ្នក​ចូរ​ប្រាប់​ជាតិ​ ​ល្មម​ឲ្យ​យើង​ដឹង​បាន​។​
 [​៤២៦​]​ ​(​ព្រះ​បាទ​ជយ​ទ្ទិ​សៈ​ទ្រង់​តប​ថា​)​ ​ខ្ញុំ​ជា​សេ្តច​ក្នុង​ក្រុង​បញ្ចាល​ ​ឈ្មោះ​ជយ​ទ្ទិ​សៈ​ ​បើ​អ្នក​ឮ​ហើយ​ ​ចូល​មកកាន់​ទី​សម្លាប់​ម្រឹគ​ ​ត្រាច់​ទៅកាន់​ទី​ខាង​ភ្នំ​ ​និង​ព្រៃ​ទាំងឡាយ​ ​សូមអ្នក​ពិ​សាប​សទ​ម្រឹគ​(​២​)​ ​នេះ​ចុះ​ ​សូម​លែង​ខ្ញុំ​ក្នុងថ្ងៃនេះ​។​ ​
 [​៤២៧​]​ ​(​យក្ស​…​)​ ​អ្នកឯង​បៀតបៀន​លោះ​ ​(​នូវ​ខ្លួន​)​ ​ដោយ​ម្រឹគ​ជា​របស់​យើង​ដដែល​ ​អ្នក​ពោល​នូវ​ប​សទ​ម្រឹគ​ណា​ ​ប​សទ​ម្រឹគ​នុ៎ះ​ជា​អាហារ​របស់​យើង​ស្រាប់​ ​យើង​ស៊ី​នូវ​ប​សទ​ម្រឹគ​នោះ​ ​បើ​ចង់ស៊ី​ ​នឹង​ស៊ី​ជា​ខាងក្រោយ​ ​កាល​នេះ​ ​មិនមែន​ជា​កាល​វិលាប​ទេ​។​
​(​១​)​ ​មនុស្ស​ដែល​យក្សិណី​ចាប់​យក​ទៅ​ចិញ្ចឹម​ ​ប្រព្រឹត្ត​ស៊ីសាច់​មនុស្ស​ដូច​យក្ស​។​ ​(​២​)​ ​ប្រហែល​”​ងៀត​ម្រឹគ​”​។​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636873035477380340
ទៅកាន់ទំព័រ៖