ព្រះត្រៃបិដក ភាគ ៦០

 ​[​៤៣២​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះ​បាទ​ជយ​ទ្ទិ​សៈ​នោះ​ ​មាន​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ ​បាន​រួច​អំពី​ដៃ​បោរិ​សា​ទៈ​ ​(​អ្នក​ស៊ី​)​ ​ហើយ​ ​យាង​ទៅកាន់​ព្រះរាជ​មន្ទីរ​របស់​ព្រះអង្គ​ ​ប្រទាន​ពាក្យ​ប្តេជ្ញា​នោះ​ដល់​ព្រាហ្មណ៍​ ​ហើយក៏​ត្រាស់​ហៅ​ព្រះរាជ​បុត្ត​ព្រះនាម​អ​លី​ន​សត្តុ​មក​ថា​។​ ​(​នែកូន​ ​យើង​ប្រគល់​)​ ​នូវ​រាជសម្បត្តិ​ ​(​ដល់​អ្នកឯង​)​ ​ក្នុងថ្ងៃនេះ​ ​បា​ឯង​ចូរ​អភិសេក​ចុះ​ ​បា​ឯង​ ​ចូរ​ ​(​រក្សា​)​ ​ធម៌​ ​ក្នុង​ដែន​ទាំងឡាយ​ផង​ ​ក្នុង​ពួក​ប្រជាជន​ផង​ ​ជន​អ្នក​មិន​រក្សា​ធម៌​ ​កុំ​ឲ្យ​មាន​ក្នុង​ដែន​របស់​បា​ឯង​ឡើយ​ ​យើង​នឹង​ទៅ​ក្នុង​សំណាក់​នៃ​បោរិ​សាទ​។​ ​
 [​៤៣៣​]​ ​(​អ​លី​ន​សត្តុ​កុមារ​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ធ្វើអំពើ​ដូចម្តេច​ ​ទៀប​ព្រះ​បាទា​នៃ​ព្រះអង្គ​ ​ឲ្យ​ព្រះអង្គ​មិន​សប្បាយ​ព្រះហឫទ័យ​ ​ព្រះអង្គ​ឲ្យ​ទូលព្រះបង្គំជាខ្ញុំ​តាំងនៅ​ក្នុង​រាជ្យ​ក្នុងថ្ងៃនេះ​ ​ដោយ​អំពើ​ដែល​នាំឲ្យ​ព្រះអង្គ​មិន​សប្បាយ​ណា​ ​ទូលព្រះបង្គំជាខ្ញុំ​ ​ចង់​ស្តាប់​នូវ​អំពើ​ដែល​នាំឲ្យ​ព្រះអង្គ​មិន​សប្បាយ​នោះ​ ​ទូលព្រះបង្គំជាខ្ញុំ​ ​បើ​វៀរចាក​ព្រះអង្គ​ហើយ​ ​មិន​ចង់បាន​នូវ​រាជ្យ​ទេ​។​
 [​៤៣៤​]​ ​(​ព្រះរាជា​…​)​ ​ម្នាលកូន​ ​យើង​នឹក​មិនឃើញ​កំហុស​របស់​អ្នក​ ​ព្រោះ​អំពើ​ ​និង​វាចា​នេះ​ទេ​ ​តែ​យើង​បាន​ធ្វើ​ ​(​ពាក្យសច្ចៈ​)​ ​ជាមួយ​នឹង​បោរិ​សាទ​ ​យើង​ជា​អ្នករក្សា​នូវ​ពាក្យសច្ចៈ​ ​នឹង​វិល​ទៅវិញ​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636873036160479411
ទៅកាន់ទំព័រ៖