ព្រះត្រៃបិដក ភាគ ៦០
អ្នកណាប្រាថ្នាស្លាប់ ព្រោះឲ្យតែបិតារួច អំពើរបស់អ្នកនោះ ដែលអ្នកធ្វើហើយ ជាអំពើដែលគេធ្វើបានដោយកម្រក្រៃពេក។
[៤៤៦] (ព្រះរាជកុមារ…) ខ្ញុំមិនសំគាល់នូវអំពើបន្តិចបន្តួចថា គេធ្វើបានដោយក្រក្នុងហេតុនេះទេ បុគ្គលណា ប្រាថ្នាស្លាប់ ព្រោះឲ្យតែបិតារួចផង ព្រោះហេតុនៃមាតាផង បុគ្គលនោះ លុះទៅកាន់បរលោក ក៏ប្រកបដោយសេចក្តីសុខក្នុងឋានសួគ៌។
[៤៤៧] ខ្ញុំរលឹកមិនបាន នូវកិរិយាអាក្រក់របស់ខ្លួន ក្នុងទីវាល ឬទីកំបាំងដោយពិត ខ្ញុំជាអ្នកមានការកើត និងសេចក្តីស្លាប់កំណត់ដឹងហើយ ខ្ញុំ (មិនផុតពីសេចក្តីស្លាប់) ក្នុងលោកនេះយ៉ាងណា ក្នុងលោកខាងមុខក៏យ៉ាងនោះដែរ។ បពិត្រលោកមានអានុភាពច្រើន ឥឡូវនេះ លោកចូរពិសាខ្ញុំក្នុងថ្ងៃនេះចុះ ចូរលោកធ្វើនូវកិច្ចទាំងឡាយ ចំពោះសរីរៈនេះចុះ មួយទៀត ខ្ញុំនឹងទម្លាក់ខ្លួនអំពីចុងឈើជូនលោក កាលលោកឃ្លាន ចូរពិសាសាច់ខ្ញុំចុះ។
[៤៤៨] (យក្ស…) បពិត្ររាជបុត្ត អ្នកពេញចិត្តនឹងអំពើនេះ អ្នកលះបង់នូវជីវិត ព្រោះឲ្យបិតារួច
ID: 636873037389649715
ទៅកាន់ទំព័រ៖