ព្រះត្រៃបិដក ភាគ ៦០

​ព្រោះហេតុនោះ​ ​អ្នក​ចូរ​ជា​អ្នកមាន​សភាព​រួសរាន់​ ​កាប់ឧស​បង្កាត់ភ្លើង​ចុះ​។​
 [​៤៤៩​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​លំដាប់នោះ​ឯង​ ​ព្រះរាជ​បុត្ត​មាន​ប្រាជ្ញា​ ​ក៏​ប្រមូល​នូវ​ឧស​ ​ហើយ​ដុតភ្លើង​ឲ្យ​ឆេះ​ធំឡើង​ ​រួច​ប្រាប់​យក្ស​ថា​ ​ឥឡូវនេះ​ ​ភ្លើង​ដ៏​ធំ​នេះ​ ​ខ្ញុំ​បាន​បង្កាត់​ឆេះ​ហើយ​។​
 [​៤៥០​]​ ​ឥឡូវនេះ​ ​លោក​ជា​អ្នកធ្វើ​នូវ​ការ​កំហែង​ខ្ញុំ​ ​ចូរ​ពិសា​ខ្ញុំ​ក្នុងថ្ងៃនេះ​ចុះ​ ​លោក​ព្រឺរោម​ហើយ​សម្លឹង​ខ្ញុំ​ញយៗ​ ​តើ​ព្រោះ​ហេតុអ្វី​ ​លោក​ឃ្លាន​ចង់ស៊ី​ខ្ញុំ​យ៉ាង​ណាៗ​ ​ខ្ញុំ​នឹង​ធ្វើតាម​ពាក្យ​របស់​លោក​យ៉ា​ងនោះៗ​។​
 [​៤៥១​]​ ​(​យក្ស​…​)​ ​នរណា​ ​គួរ​ស៊ី​បុគ្គល​តាំងនៅ​ក្នុង​ធម៌​ ​និយាយ​ពាក្យពិត​ ​ដឹង​នូវ​ពាក្យពេចន៍​បែប​អ្នក​ ​បុគ្គល​ណា​ ​ហ៊ានស៊ី​នូវ​បុគ្គល​ពោល​ពាក្យសច្ចៈ​បែប​អ្នក​ ​ក្បាល​របស់​បុគ្គល​នោះ​នឹង​បែក​ជា​ ​៧​ ​ភាគ​។​
 [​៤៥២​]​ ​(​ព្រះរាជ​កុមារ​…​)​ ​អម្បាលដូច​ជា​ទន្សាយ​នោះ​ ​កាល​សំគាល់​នូវ​ហេតុនេះ​ ​បាន​ញ៉ាំង​ឥន្ទ​ព្រាហ្មណ៍​ ​ឲ្យ​នៅ​ ​(​ដើម្បីឲ្យ​)​ ​សរីរៈ​នៃ​ខ្លួន​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636873037816344121
ទៅកាន់ទំព័រ៖