ព្រះត្រៃបិដក ភាគ ៦០

 ​[​៤៩​]​ ​(​បុរោហិត​…​)​ ​វិមាន​ដែលគេ​ប្រក់​ដោយ​សំពត់​ទាំងឡាយ​ ​មាន​ពណ៌​ក្រ​ហម​ផ្សេង​ៗ​ ​ស្រមោល​របស់​សំពត់​ទាំងនោះ​ ​មិន​ផ្សេងគ្នា​ឡើយ​ ​(​មាន​សម្បុរ​តែមួយ​បែប​)​ ​ការ​ជ្រលក់​នោះ​ ​ក៏​មិន​ផ្សេងគ្នា​ដែរ​ ​(​យ៉ាងណាមិញ​)​ ​សូម្បី​មនុស្ស​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ពួក​មាណព​បរិសុទ្ធ​ ​(​ដោយ​អរិយមគ្គ​)​ ​ក្នុង​កាលណា​ ​ពួក​ជន​មាន​វត្ត​ល្អ​ ​បានដឹង​នូវ​និព្វាន​ធម៌​ ​ក៏​មិន​សាកសួរ​នូវ​ជាតិ​របស់​មាណព​ទាំងនោះ​ ​(​ក្នុង​កាលនោះ​)​ ​ឡើយ​។​

​ចប់​ ​ឧទ្ទា​លក​ជាតក​ ​ទី៤​។​


​ភិ​សជាត​ក​ ​ទី៥​


 [​៥០​]​ ​(​ឧប​កា​ញ្ចន​តាបស​ ​ស្បថ​ថា​)​ ​បពិត្រ​ព្រា​ហ្ម​ហ៍​ ​បុគ្គល​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​បុគ្គល​នោះ​ ​ចូរ​បាន​នូវ​សេះ​ផង​ ​គោ​ផង​ ​បា្រក់​ផង​ ​មាស​ផង​ ​ប្រពន្ធ​ជាទី​គាប់ចិត្ត​ក្នុង​លោក​នេះ​ផង​ ​ចូរ​នៅ​មូលមិត្រ​គ្នា​ដោយ​កូន​ ​និង​ប្រពន្ធ​ទាំងឡាយ​ចុះ​។​
 [​៥១​]​ ​(​តាបស​ទី២​ ​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​បុគ្គល​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​បុគ្គល​នោះ​ ​ចូរ​ទ្រទ្រង់នូវ​ផ្កាកម្រង​ផង​ ​នូវ​សំពត់​ដែលគេ​នាំមក​អំពី​ដែន​កាសី​ ​និង​ខ្លឹមចន្ទន៍​ផង​ ​ចូរ​ឲ្យ​បុគ្គល​នោះ​មានកូន​ច្រើន​ផង​ ​ចូរ​ឲ្យ​ ​(​បុគ្គល​នោះ​)​ ​ធ្វើ​នូវ​សេចក្តី​អាឡោះអាល័យ​ដ៏​ក្លៀវក្លា​ក្នុង​កាម​ទាំងឡាយ​ផង​។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636872897775014215
ទៅកាន់ទំព័រ៖