ព្រះត្រៃបិដក ភាគ ៦០

 ​[​៤៦៤​]​ ​(​ព្រះនាង​សុ​ភទ្ទា​ទេវី​…​)​ ​អ្នក​ចេញ​អំពី​ទីនេះ​ ​ដើរ​ត្រង់​ទៅ​ទិសខាងជើង​ ​រំលង​ភ្នំ​ធំ​ទាំង​ ​៧​ ​ទៅ​ ​នឹង​ឃើញ​ភ្នំ​ធំ​លើសលុប​មួយ​ឈ្មោះ​សុ​វណ្ណ​បស្សៈ​ ​ជា​ភ្នំ​មាន​ផ្កាឈើ​រីក​ព្រោងព្រាត​ ​កុះករ​ដោយ​ពួក​កិន្នរ​។​ ​អ្នក​ចូរ​ឡើង​កាន់​ភ្នំ​ ​ជា​លំនៅ​របស់​ពួក​កិន្នរ​នោះ​ ​ហើយ​រមិលមើល​នូវ​ទី​ជិត​នៃ​ជើងភ្នំ​ ​គ្រានោះ​ ​អ្នក​នឹង​ឃើញ​នូវ​ស្តេច​ជ្រៃ​មួយ​ដើម​ ​មាន​ឫស​ ​៨០០០​ ​មាន​ពណ៌​ប្រាកដ​ស្មើដោយ​មេឃ​។​ ​ឯ​ស្តេច​ដំរី​មាន​ភ្លុក​ប្រាំមួយ​ ​មាន​ខ្លួន​សសុទ្ធ​ ​ដែល​ពួក​ដំរី​ដទៃ​គ្រប​សង្កត់​បាន​ដោយ​ក្រ​ ​តែង​នៅ​ជិត​ដើម​ជ្រៃ​នោះ​ ​ដំរី​ទាំងឡាយ​ ​៨០០០​ ​មា​នភ្លុ​កង​ដូច​ចន្ទោលរទេះ​ ​មាន​ប្រក្រតី​ទៅ​ប្រហារ​ដោយ​សន្ទុះ​ដូចជា​ខ្យល់​ ​តែង​រក្សា​នូវ​ស្តេច​ដំរី​នោះ​។​ ​ពួក​ដំរី​ទាំង​ ​៨០០០​ ​នោះ​ ​ឈរ​ដក​ដង្ហើម​ខ្លាំង​ៗ​ ​តែង​ក្រោធ​ចំពោះ​វត្ថុ​ ​សូម្បី​ដែល​ខ្យល់បក់​ត្រូវហើយ​ ​មួយទៀត​ ​បើ​វា​ឃើញ​មនុស្ស​ក្នុង​ទីនោះ​ហើយ​ ​ក៏​ធ្វើឲ្យ​ទៅជា​ផេះ​ ​សូម្បីតែ​ធូលី​ ​គឺ​ផេះ​របស់​មនុស្ស​នោះ​ ​ក៏​មិន​ឲ្យ​មាន​ឡើយ​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636873039093737183
ទៅកាន់ទំព័រ៖