ព្រះត្រៃបិដក ភាគ ៦០

 ​[​៤៦៥​]​ ​(​សោ​ណុ​ត្ត​រ​ព្រានព្រៃ​…​)​ ​បពិត្រ​ព្រះនាង​ទេវី​ ​គ្រឿងប្រដាប់​ទាំងឡាយ​ដ៏​ច្រើន​ ​ដែលគេ​ធ្វើ​ដោយ​មាស​ក្តី​ ​កែវ​មុក្តា​ក្តី​ ​កែវមណី​ក្តី​ ​គ្រឿងប្រដាប់​ជា​វិការៈ​នៃ​កែវ​ពៃទូរ្យ​ក្តី​ ​សឹង​មាន​ក្នុង​រាជត្រកូល​ ​ចុះ​ព្រះនាង​មានប្រាថ្នា​នឹង​សម្លាប់​ដំរី​មាន​ភ្លុក​ប្រាំមួយ​ ​យក​មក​ធ្វើ​គ្រឿងប្រដាប់​ជា​វិការៈ​នៃ​ភ្លុក​ឬ​ ​ឬក៏​ព្រះនាង​ចង់​សម្លាប់​ពួក​លុទ្ទ​បុត្រ​ ​(​កូន​ព្រាន​)​។​
 [​៤៦៦​]​ ​(​ព្រះនាង​សុ​ភទ្ទា​ទេវី​…​)​ ​ម្នាល​ព្រានព្រៃ​ ​(​មិនមែន​ដូច្នោះ​ទេ​)​ ​យើង​ជា​ស្រី​ច្រណែន​ផង​ ​ជា​ស្រី​ដល់​នូវ​សេចក្តី​ទុក្ខ​ផង​ ​យើង​រឭក​ឃើញ​ ​(​នូវ​ពៀរ​)​ ​ក្នុង​ខាងដើម​ ​(​ដែល​ដំរី​នោះ​ធ្វើ​ហើយ​ដល់​យើង​)​ ​ផង​ ​បាន​ជា​ចេះតែ​ស្គាំងស្គម​ ​ម្នាល​ព្រានព្រៃ​ ​អ្នក​ចូរ​ធ្វើ​សេចក្តី​នេះ​ដល់​យើង​ចុះ​ ​យើង​នឹង​ឲ្យ​ស្រុកសួយ​ ​៥​ ​ដល់​អ្នក​។​ ​
 [​៤៦៧​]​ ​(​សោ​ណុ​ត្ត​រ​ព្រានព្រៃ​…​)​ ​ដំរី​ឆទ្ទន្ត​នោះ​ ​តែង​នៅត្រង់​ទីណា​ ​តែង​ចូល​ទៅ​ឈរ​ក្នុង​កន្លែងណា​ ​ផ្លូវ​ដូចម្តេច​ដែល​ដំរី​ឆទ្ទន្ត​ចុះទៅ​ងូតទឹក​ ​ស្តេច​ដំរី​ឆទ្ទន្ត​នោះ​ ​ងូតទឹក​តើ​ដូចម្តេច​ ​យើងខ្ញុំ​ធ្វើ​ម្តេច​នឹង​ដឹង​ដំណើរ​នៃ​ដំរី​នោះ​បាន​។​
 [​៤៦៨​]​ ​(​ព្រះនាង​សុ​ភទ្ទា​ទេវី​…​)​ ​ត្រង់​ទីកន្លែង​ដែល​ដំរី​នៅ​នោះ​ ​មាន​ស្រះ​បោក្ខរណី​នោះ​នៅ​ជិត​ ​ជា​ស្រះ​គួរ​រីករាយ​ផង​ ​មាន​កំពង់ទឹក​ដ៏​ល្អ​ផង​ ​មាន​ទឹក​ដ៏​ច្រើន​ផង​ ​(​មាន​កុមុទ​ ​ឧត្បល​ ​និង​ឈូក​)​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636873039482539422
ទៅកាន់ទំព័រ៖