ព្រះត្រៃបិដក ភាគ ៦០

​មាន​ផ្ការីក​ស្គុះស្គាយ​ផង​ ​ដេរដាស​ដោយ​ពួក​ភមរជាតិ​ផង​ ​ស្តេច​ដំរី​ដ៏​ប្រសើរ​នោះ​ ​តែង​ងូតទឹក​ក្នុង​ស្រះ​នុ៎ះឯង​។​ ​ដំរី​ឆទ្ទន្ត​នោះ​ ​ជា​ដំរីស​សុទ្ធ​ ​មាន​ស្បែក​ ​និង​អ​វយ​វៈស​ ​ដូច​ផ្កា​ឈូកស​ ​លាង​ជំរះ​នូវ​ក្បាល​ ​រួចហើយ​ក៏​ទ្រទ្រង់នូវ​ផ្កា​ឧត្បល​ជាដើម​ ​ត្រេកអរ​រីករាយ​ពន់ពេក​ ​ក៏​ឲ្យ​មេ​ដំរី​ជាម​ហេ​សី​ឈ្មោះ​នាងស​ព្វ​សុ​ភទ្ទា​ ​ដើរ​ពី​ខាងមុខ​ ​ហើយ​ដើរសំដៅទៅ​កាន់​ទីកន្លែង​នៅ​របស់​ខ្លួន​។​
 [​៤៦៩​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រានព្រៃ​នោះ​ ​បាន​រៀន​ពាក្យ​ក្នុង​ទីនោះ​ហើយ​ ​ក៏​ចាប់​យក​នូវ​បំពង់ព្រួញ​ ​និង​ធ្នូ​ ​(​ដើរ​រម្លង​)​ ​ភ្នំ​ធំ​ទាំង​ ​៧​ ​ក៏​ពិចារណាមើល​ទៅ​ ​(​ឃើញ​)​ ​ភ្នំ​ធំ​ខ្ពស់​មួយ​ ​ឈ្មោះ​សុ​វណ្ណ​បស្សៈ​។​ ​ព្រានព្រៃ​បាន​ឡើង​ទៅកាន់​ភ្នំ​ ​ជា​កន្លែងនៅ​នៃ​ពួក​កិន្នរ​ ​ក៏​រមិលមើល​នូវ​ទី​ជី​ត​នៃ​ជើងភ្នំ​ ​បានឃើញ​ស្តេច​ជ្រៃធំ​មួយ​ដើម​ ​មាន​សម្បុរ​ប្រាកដ​ស្មើដោយ​មេឃ​ ​មាន​ឫស​ ​៨០០០​ ​ជិត​ជើងភ្នំ​នោះ​។​ ​បានឃើញ​ដំរី​មាន​ភ្លុក​ ​៦​ ​ជា​ដំរីស​សុទ្ធ​ ​ដែល​ពួក​ដំរី​ដទៃ​ ​គ្រប​សង្កត់​បាន​ដោយ​ក្រ​ ​នៅ​ក្រោម​ដើម​ជ្រៃ​នោះ​ ​ពួក​ដំរី​ទាំង​ ​៨០០០​ ​មា​នភ្លុ​កង​ ​ដូចជា​ចន្ទោល​រថ​ ​មាន​ប្រក្រតី​ទៅ​ប្រហារ​ពួក​ដំរី​ជា​បច្ចាមិត្ត​ ​ដោយ​សន្ទុះ​ដ៏​លឿន​ដូចជា​ខ្យល់​ ​តែង​រក្សា​នូវ​ស្តេច​ដំរី​នោះ​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636873039715382740
ទៅកាន់ទំព័រ៖