ព្រះត្រៃបិដក ភាគ ៦០

 ​[​៤៧៤​]​ ​(​ដំរី​ឆទ្ទន្ត​…​)​ ​ព្រះរាជ​បុត្រី​នោះ​ ​ដឹង​ថា​ ​គូ​នៃ​ភ្លុក​ទាំងឡាយ​របស់​បិតា​ ​និង​ជីតា​ទាំងឡាយ​របស់​យើង​ ​មាន​ច្រើនណាស់​ ​តែ​នាង​ជា​ស្រី​ក្រោធ​ ​ត្រូវការ​សម្លាប់​ ​ជា​ស្រី​ល្ងង់​ ​បាន​ចងពៀរ​ ​(​នឹង​យើង​)​។​ ​នែ​ព្រានព្រៃ​ ​អ្នក​ចូរ​ក្រោក​ឡើង​ ​ចាប់​នូវ​រណារ​ ​ហើយ​អារ​នូវ​ភ្លុក​ទាំងគូ​នេះ​ចុះ​ ​ទាន់​ខ្ញុំ​មិនទាន់​ស្លាប់​ ​អ្នកឯង​គប្បី​ទូល​ព្រះរាជ​បុត្រី​ ​ដែល​មាន​សេចក្តី​ក្រោធ​នោះ​ថា​ ​ដំរី​ដ៏​ប្រសើរ​ ​ទូលព្រះបង្គំជាខ្ញុំ​បាន​សម្លាប់​ហើយ​ ​សូម​ព្រះនាង​ទទួលយក​ ​នេះ​ជា​ភ្លុក​របស់​ដំរី​នោះ​។​
 [​៤៧៥​]​ ​ព្រានព្រៃ​នោះ​ ​ក្រោកឈរ​ឡើង​ ​ហើយ​ចាប់​រណារ​ ​អារ​នូវ​ភ្លុក​នៃ​ដំរី​ដ៏​ប្រសើរ​ ​ហើយក៏​យក​នូវ​ភ្លុក​ដ៏​ល្អ​ស្អាត​ ​មិន​មាន​ភ្លុក​ឯទៀត​ប្រៀបផ្ទឹម​បាន​លើ​ផែនដី​ ​រួច​ដើរចៀស​ចេញទៅ​អំពី​ទីនោះ​យ៉ាង​ឆាប់​។​
 [​៤៧៦​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​ដំរី​ ​ត្រូវ​ភ័យ​ ​(​អំពី​សេចក្តី​ស្លាប់​)​ ​បៀតបៀន​ហើយ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ព្រួយ​ ​ព្រោះ​គេ​សម្លាប់​នូវ​ដំរី​ដ៏​ប្រសើរ​ ​បាន​ស្ទុះ​ទៅ​គ្រប់ទិស​ទាំង​ ​៨​ ​លុះ​មិនឃើញ​បុរស​ជាស​ត្រូវ​នឹង​ដំរី​ ​ក៏​ត្រឡប់​មកកាន់​ទី​របស់​ស្តេច​ដំរី​ដ៏​ប្រសើរ​វិញ​។​
 [​៤៧៧​]​ ​ដំរី​ដ៏​ប្រសើរ​ទាំងនោះ​ ​កន្ទក់កន្ទេញ​ ​រោទ៍​ក្នុង​ទីនោះ​ ​ហើយ​រោយរាយ​នូវ​អាចម៍ដី​ ​លើ​ក្បាល​របស់​ខ្លួន​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636873040553430673
ទៅកាន់ទំព័រ៖