ព្រះត្រៃបិដក ភាគ ៦០

 ​[​៥២​]​ ​(​តាបស​ទី៣​ ​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​បុគ្គល​ណា​លួច​ក្រអៅឈូក​របស់​លោក​ ​(​បុគ្គល​នោះ​)​ ​ចូរ​មាន​ស្រូវ​ច្រើន​ ​មាន​កសិកម្ម​ ​មានយស​ ​(​បាន​)​ ​នូវ​កូន​ទាំងឡាយ​ ​ជា​គ្រហស្ថ​មានទ្រព្យ​ ​ចូរ​ ​(​បាន​)​ ​នូវ​កាម​គ្រប់យ៉ាង​ ​ចូរ​កុំ​ឲ្យ​ឃើញ​នូវ​វ័យ​ ​(​របស់​ខ្លួន​)​ ​នៅ​គ្រប់គ្រង​ផ្ទះ​ចុះ​។​
 [​៥៣​]​ ​(​តាបស​ទី៤​ ​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​បុគ្គល​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​បុគ្គល​នោះ​ ​ចូរ​បាន​ជា​ក្សត្រ​ ​អ្នកធ្វើ​នូវ​ការ​រឹបជាន់​ ​ជា​រាជាធិរាជ​ ​មាន​ពល​ ​មានយស​ ​ចូរ​បាន​គ្រប់គ្រង​ផែនដី​ ​ដែល​មាន​សមុទ្រ​ទាំង​ ​៤​ ​ជាទីបំផុត​ចុះ​។​
 [​៥៤​]​ ​(​តាបស​ទី៥​ ​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​បុគ្គល​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​បុគ្គល​នោះ​ចូរ​ជា​ព្រាហ្មណ៍​មិន​បា្រស​ចាក​រាគៈ​ ​ចូរ​ប្រកប​ក្នុង​គន្លង​ក្បួន​យាម​ ​និង​នក្ខត្តឫក្ស​ ​បុគ្គល​ជា​ម្ចាស់​នៃ​ដែន​ ​(​សេ្តច​)​ ​ដែល​មានយស​ ​ចូរ​បូជា​ព្រាហ្មណ៍​នោះ​ចុះ​។​
 [​៥៥​]​ ​(​តាបស​ទី៦​ ​ស្បថ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​បុគ្គល​ណា​លួច​ក្រអៅឈូក​ទាំងឡាយ​របស់​លោក​ ​លោក​ទាំងអស់​ ​ចូរ​សំគាល់​ ​(​នូវ​បុគ្គល​នោះ​)​ ​ថា​ជា​អ្នក​ស្វាធ្យាយ​នូវ​វេទ​ ​ព្រមទាំង​មន្ត​គ្រប់យ៉ាង​ ​ថា​ជា​អ្នកមាន​តបៈ​ ​ពួក​អ្នកជនបទ​ ​ចូរ​ឃើញ​ហើយ​ ​បូជា​នូវ​បុគ្គល​នោះ​ចុះ​។​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636872898076821477
ទៅកាន់ទំព័រ៖