ព្រះត្រៃបិដក ភាគ ៦០

 ​[​៤៩៣​]​ ​(​សុ​ចីរ​ត​ព្រាហ្មណ៍​…​)​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បញ្ហា​ធម៌​ក៏​អស្ចារ្យ​ម្ល៉េះ​ ​សម្ភវ​កុមារ​នេះ​ ​យើង​មិន​ពេញចិត្ត​ទេ​ ​ព្រោះ​ជន​ ​៣​ ​នាក់​ ​ឪពុក​ ​និង​កូន​ទាំងនោះ​ ​មិនដឹង​ច្បាស់​ដោយ​ប្រាជ្ញា​ទៅ​ហើយ​។​ ​អ្នក​ទាំងឡាយ​ដែល​ខ្ញុំ​សួរ​ហើយ​ ​មិន​អាច​ប្រាប់​នូវ​អត្ថ​ ​និង​ធម៌​បាន​ ​ចំណង់បើ​កូនក្មេង​ ​ដែល​ខ្ញុំ​សួរ​អត្ថ​ ​និង​ធម៌​ហើយ​ ​គប្បី​ដឹង​ដូចម្តេច​កើត​។​
 [​៤៩៤​]​ ​(​សញ្ជយ​កុមារ​…​)​ ​បពិត្រ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​លោក​កុំ​សំគាល់​សម្ភវ​កុមារ​នោះ​ថា​ ​នៅក្មេង​ ​ហើយ​មិន​សួរ​ ​ត្រូវតែ​សួរ​នូវ​សម្ភវ​កុមារ​ ​ទើប​ដឹង​នូវ​អត្ថ​ ​និង​ធម៌​។​ ​ព្រះ​ចន្រ្ទ​ ​ប្រាសចាក​មន្ទិល​ ​កាល​ដើរទៅ​តាមអាកាស​ធាតុ​ ​រុងរឿង​កន្លង​នូវ​ពួក​ផ្កាយ​ទាំងអស់​ក្នុង​លោក​ ​ដោយ​ពន្លឺ​យ៉ាងណាមិញ​ ​បពិត្រ​សុ​ចីរ​ត​ព្រាហ្មណ៍​ ​សម្ភវ​កុមារ​ ​ពិតជា​នៅក្មេង​មែន​ ​(​តែ​រុងរឿង​កន្លង​នូវ​ពួក​បណ្ឌិត​ដ៏​សេស​)​ ​ដោយ​បញ្ញា​ ​និង​ការ​ព្យាយាម​ ​ក៏​យ៉ាងនោះ​ដែរ​ ​លោក​កុំ​សំគាល់​នូវ​សម្ភវ​កុមារ​នោះ​ថា​នៅក្មេង​ ​ហើយ​មិន​សួរ​ ​ត្រូវតែ​សួរ​នូវ​សម្ភវ​កុមារ​ ​ទើប​ដឹង​នូវ​អត្ថ​ ​និង​ធម៌​។​ ​បពិត្រ​ព្រាហ្មណ៍​ ​បណ្តា​ខែ​ខាង​គិម្ហរដូវ​ទាំងឡាយ​ ​ខែ​ចែត្រ​រុងរឿង​ដោយ​ផ្កាឈើ​ទាំងឡាយ​ ​ជាងខែ​ទាំងឡាយ​ដទៃ​ឯទៀត​ ​យ៉ាងណាមិញ​។​ ​សម្ភវ​កុមារ​ ​ពិតមែនតែ​នៅក្មេង​ ​(​តែ​រុងរឿង​កន្លង​នូវ​ពួក​បណ្ឌិត​ដ៏​សេស​)​ ​ដោយ​បញ្ញា​ ​និង​ការ​ព្យាយាម​ ​ក៏​យ៉ាងនោះ​ដែរ
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636873042549934867
ទៅកាន់ទំព័រ៖