ព្រះត្រៃបិដក ភាគ ៦០

​បពិត្រ​ព្រាហ្មណ៍​ ​លោក​កុំ​សំគាល់​សម្ភវ​កុមារ​នោះ​ថា​នៅក្មេង​ ​ហើយ​មិន​សួរ​ ​ត្រូវតែ​សួរ​នូវ​សម្ភវ​កុមារ​ ​ទើប​ដឹង​នូវ​អត្ថ​ ​និង​ធម៌​។​ ​បពិត្រ​ព្រាហ្មណ៍​ ​ភ្នំ​គន្ធមាទ​នៈ​មាន​ទឹកសន្សើម​ ​ជា​លំនៅ​នៃ​ពពួក​ទេវតា​ ​ដេរដាស​ដោយ​ដើម​ឈើ​ផ្សេង​ៗ​ទាំងឡាយ​ផង​ ​ដោយ​ឱសធ​ជា​ទិព្វ​ទាំងឡាយ​ផង​ ​រមែង​ញ៉ាំង​ទិស​ទាំងឡាយ​ឲ្យ​ភ្លឺច្បាស់​ផង​ ​ផ្សាយ​ទៅកាន់​ទិស​ទាំងឡាយ​ ​(​ដោយ​ក្លិនក្រអូប​)​ ​ផង​ ​យ៉ាងណាមិញ​។​ ​សម្ភវ​កុមារ​ ​ពិតមែនតែ​នៅក្មេង​ ​(​តែ​រុងរឿង​កន្លង​នូវ​ពួក​បណ្ឌិត​ដ៏​សេស​)​ ​ដោយ​បញ្ញា​ ​និង​ការ​ព្យាយាម​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រាហ្មណ៍​ ​លោក​កុំ​សំគាល់​នូវ​សម្ភវ​កុមារ​នោះ​ថា​នៅក្មេង​ ​ហើយ​មិន​សួរ​ ​ត្រូវតែ​សួរ​នូវ​សម្ភវ​កុមារ​ ​ទើប​ដឹង​នូវ​អត្ថ​ ​និង​ធម៌​។​ ​បពិត្រ​ព្រាហ្មណ៍​ ​ភ្លើង​ប្រក្រតី​ ​ប្រកបដោយ​អណ្តាត​ ​មានអំណាច​ ​កាល​ឆេះ​នូវ​គុម្ពឈើ​ក្នុង​ព្រៃ​ ​មិន​ចេះ​ឆ្អែត​ ​រមែង​ញ៉ាំង​ពណ៌ខ្មៅ​ឲ្យ​ប្រព្រឹត្តទៅ​ ​ជាស​ភាវៈ​ឆេះ​នូវ​ខ្លាញ់​ ​មាន​ផ្សែង​ជា​ទង់​ ​ឆេះ​នូវ​ដងព្រៃ​ស្តុក​ ​មាន​របស់​សម្រាប់​ឆេះ​ដ៏​ច្រើន​ ​រមែង​រុងរឿង​លើកំពូល​ភ្នំ​ ​ក្នុង​វេលា​យប់​យ៉ាងណាមិញ​។​ ​សម្ភវ​កុមារ​ ​ពិតមែនតែ​នៅក្មេង​ ​(​តែ​រុងរឿង​កន្លង​នូវ​ពួក​បណ្ឌិត​ដ៏​សេស​)​ ​ដោយ​បញ្ញា​ ​និង​ការ​ព្យាយាម​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រាហ្មណ៍​ ​លោក​កុំ​សំគាល់​នូវ​សម្ភវ​កុមារ​នោះ​ថា​នៅក្មេង​ ​ហើយ​មិន​សួរ​ ​ត្រូវតែ​សួរ​នូវ​សម្ភវ​កុមារ​ ​ទើប​ដឹង​នូវ​អត្ថ​ ​និង​ធម៌​។​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636873042735485480
ទៅកាន់ទំព័រ៖