ព្រះត្រៃបិដក ភាគ ៦០
ជនទាំងឡាយ ស្គាល់សេះដ៏ចំរើនដោយល្បឿនផង ស្គាល់គោបម្រើក្នុងការផ្ទុកផង ស្គាល់មេគោដោយរឺតនូវទឹកដោះផង ស្គាល់អ្នកប្រាជ្ញកាលនិយាយផង យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។
[៤៩៥] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់នៃសម្ភវកុមារ សុចីរតៈ ជាមហាព្រាហ្មណ៍ បានឃើញនូវសម្ភវកុមារនោះ កំពុងលេងខាងក្រៅទីលំនៅ។
[៤៩៦] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូតរបស់ព្រះបាទកោរព្យៈដ៏មានយស ទ្រង់ប្រើមក ព្រះបាទកោរព្យៈ ជាយុធិដ្ឋិលគោត្រ ទ្រង់ត្រាស់ថា អ្នកចូរសួរនូវអត្ថ និងធម៌ នែសម្ភវកុមារ ព្រោះហេតុនោះ នាងឯង ដែលខ្ញុំសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌។
[៤៩៧] (សម្ភវកុមារ…) បើដូច្នោះ អ្នកឈ្លាសវៃ (និយាយ) យ៉ាងណា ខ្ញុំនឹងប្រាប់អ្នកយ៉ាងនោះ ព្រះរាជានឹងទ្រង់ជ្រាបនូវប្រស្នានោះ ទោះបីព្រះអង្គធ្វើតាមក្តី មិនធ្វើតាមក្តី។
ID: 636873043080265200
ទៅកាន់ទំព័រ៖