ព្រះត្រៃបិដក ភាគ ៦០

​បាន​ទត​ឃើញ​ព្រាហ្មណ៍​ម្នាក់​ ​កើ​ត​ឃ្លង់​ស​ ​ឃ្លង់​ពពាល​ ​កើត​ស្រែង​ ​មានសាច់​លៀនចេញ​ ​ដូចជា​ផ្កា​រលួសផ្អុង​ ​ស្គម​ឡើង​សរសៃ​រវាម​ ​ក្នុង​មិគា​ជិន​ឧទ្យាន​នោះ​។​ ​ព្រះរាជា​ទ្រង់ទត​ឃើញ​ជន​មាន​សេចក្តី​លំបាក​ ​ដល់​នូវ​ភាព​គួរ​អាណិត​ក្រៃលែង​ ​ទ្រង់​ស្ញើប​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​បណ្តា​ពួក​យក្ស​ ​អ្នកជា​យក្ស​អ្វី​។​ ​ដៃ​ ​និង​ជើង​របស់​អ្ន​កស​ផង​ ​ក្បាល​របស់​អ្នក​ ​សលើស​ជាង​ដៃ​ ​និង​ជើង​នោះ​ផង​ ​ខ្លួន​របស់​អ្នក​ ​មាន​សម្បុរ​ពព្រុះ​ផង​ ​មាន​ស្រែង​ដ៏​ច្រើន​ផង​។​ ​ខ្នង​របស់​អ្នក​ ​រដិបរដុប​ ​ដូចជា​លួស​ដែល​វេញ​ផង​ ​អវយវៈ​របស់​អ្នក​ ​ដូច​វល្លិ៍​លែនពែន​ផង​ ​យើង​មិនដែល​ឃើញ​បុគ្គល​ដទៃ​បែបនេះ​ឡើយ​។​ ​អ្នកមាន​ជើង​ប្រឡាក់​ដោយ​ធូលី​ ​ជា​អ្នក​តក់ស្លុត​ ​ស្គម​ ​ឡើង​សរសៃ​រវាម​ ​ស្រេកឃ្លាន​ ​មាន​សភាព​ជា​អ្នក​មិន​ឆ្អែត​ ​តើ​អ្នក​មក​អំពី​ទីណា​ ​នឹង​ទៅ​ក្នុង​ទីណា​។​ ​អ្នកជា​បុគ្គល​លំបាក​មើល​ ​មិន​មាន​ទ្រង់ទ្រាយ​ ​មាន​សម្បុរ​មិនល្អ​ ​មើលទៅ​គួរខ្លាច​ ​សូម្បីតែ​មាតា​បង្កើត​របស់​អ្នក​ ​ក៏​មិន​ចង់​ឃើញ​អ្នក​ដែរ​។​ ​អ្នក​បាន​ធ្វើ​នូវ​អំពើ​ដូចម្តេច​ក្នុង​កាលមុន​ ​អ្នក​បាន​បៀតបៀន​នូវ​សត្វ​ដែល​មិន​គួរ​សម្លាប់​ដូចម្តេច​ ​អ្នកធ្វើ​នូវ​អំពើអាក្រក់​ណា​ ​ក៏បាន​នូវ​សេចក្តី​ទុក្ខ​នេះ​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636873043576313572
ទៅកាន់ទំព័រ៖