ព្រះត្រៃបិដក ភាគ ៦០

​និយាយ​ថា​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​អ្នកជា​ម្ចាស់​ ​កុំ​ធ្វើបាប​ខ្ញុំ​ឡើយ​ ​អ្នកឯង​ធ្វើអំពើ​អាក្រក់​បែបនេះ​ ​ម្នាល​អ្នក​ដ៏​មាន​អាយុវែង​ ​អ្នកឯង​គួរតែ​ហាមឃាត់​នូវ​ពួក​សត្វ​ដទៃ​។​ ​យីអើហ្ន៎​ ​នែ​បុរស​ចង្រៃ​ ​ជា​មនុស្ស​ធ្វើអំពើ​អាក្រក់​ដល់ម្ល៉េះ​ ​អញ​បាន​ស្រង់​ឯង​ ​ឲ្យ​រួចពី​ជ្រោះ​ជ្រៅ​ស្រឡូង​បែបនេះ​។​ ​អញ​នាំ​អ្នកឯង​មក​ ​(​នេះ​)​ ​ដូចជា​នាំមក​ពី​បរលោក​ ​អ្នកឯង​សំគាល់​យើង​ថា​ ​គួរ​ប្រទូស្ត​ ​អំពើ​ដ៏​លាមក​នោះ​ ​អ្នកឯង​នោះ​ជា​មនុស្សលាមក​ ​ជា​មនុស្ស​បាប​ ​គិត​ហើយ​។​ ​នែអ្នក​មិន​ឋិតនៅ​ក្នុង​ធម៌​ ​អ្នកឯង​កុំ​ប៉ះពាល់​នូវ​ទុក្ខវេទនា​ដ៏​ខ្លោចផ្សា​ឡើយ​ ​អំពើ​ដ៏​លាមក​នោះ​ ​កុំ​សម្លាប់​អ្នកឯង​ដូចជា​ផ្លែ​ឫស្សី​ ​ដែល​សម្លាប់​ដើម​ឯង​វិញ​ឡើយ​។​ ​នែអ្នក​ជា​មនុស្ស​មានធម៌​ដ៏​លាមក​ ​មិន​សង្រួម​ ​យើង​លែង​មាន​សេចក្តី​ទុកចិត្ត​ចំពោះ​អ្នក​ ​អ្នកឯង​ចូរ​មក​ ​អ្នកឯង​ចូរ​មាន​សរីរៈ​ប្រាកដ​ក្នុង​ទី​ជិត​ ​ដើរតាម​ក្រោយ​យើង​ចុះ​។​ ​អ្នកឯង​រួចផុត​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម្រឹគ​កាច​ហើយ​ ​អ្នកឯង​បាន​ដល់​ឧបចារៈ​ជា​របស់​នៃ​មនុស្ស​ហើយ​ ​នែអ្នក​មិន​ឋិតនៅ​ក្នុង​ធម៌​ ​នុ៎ះ​ផ្លូវ​ ​អ្នកឯង​ចូរ​ដើរទៅ​ឲ្យ​សុខសប្បាយ​តាមផ្លូវ​នោះ​ចុះ​។​ ​ស្វា​ដែល​ត្រាច់​ទៅលើ​ភ្នំ​ ​លុះ​បាន​ពោល​ពាក្យ​នេះ​ហើយ​ ​ទើប​លាង​ឈាម​ក្បាល​របស់​ខ្លួន​ ​ហើយ​ជូត​ទឹកភ្នែក​ឲ្យ​ជ្រះ​ ​លំដាប់នោះ​ ​ក៏​លោត​ឡើង​ទៅលើ​ភ្នំ​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636873044278713747
ទៅកាន់ទំព័រ៖